គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​កញ្ញា​បង្ក​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​១៣​នាក់​

327
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា គ្រោះថ្នាក់់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានបង្កឲ្យមានមនុស្សស្លាប់២នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១៣នាក់។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿនកំណត់, មិនគោរពសិទ្ធ បត់​មិនប្រកាន់​ស្តាំ​ជាដើម។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឲ្យមានការខូចខាតយានយន្តសរុបជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៥នាក់ នៅថ្ងៃទី០៥ ខែកញ្ញា នេះ គឺ កើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៩លើក។

សូមជម្រាបថា ក្នុងរយៈពេល៥​ថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្ស សរុប២៦នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៦៩នាក់ ក្នុងហេតុការណ៍ កើតឡើង ៥៦លើក៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម