កីឡាករ​ជាច្រើន​មិន​សប្បាយចិត្ត បន្ទាប់ពី​ក្លិប បា​សេ​ឡូ​ណា ត្រៀម​យក​កីឡាករ មក​បង្គ្រប់កិច្ច​ព្រមព្រៀង​ផ្ទេរ នី​ម៉ា​

419
ចែករម្លែក

​តាម​ព័ត៌មាន​ថា កីឡាករ​ក្លិប បា​សេ​ឡូ​ណា​(Barcelona) មិន​សប្បាយចិត្ត​ចំពោះ​វិធី ដែល​ក្លិប​នេះ​បាន​យក​កីឡាករ​ជាច្រើន​មក​ធ្វើជា​ថ្នូរ សម្រាប់​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ​ប្រេ​ស៊ី​ល នី​ម៉ា (Neymar) ត្រឡប់មកវិញ​។​
​ ​
ក្រុម​កីឡាករ​ជម្រើស​របស់ Barcelona គាំទ្រ​ការ​ត្រឡប់មកវិញ​របស់ នី​ម៉ា ប៉ុន្តែ​ក៏ មាន​កីឡាករ​ជាច្រើន​មិន​ពេញចិត្ត​នៅពេល​ក្លឹប​យក​ពួកគេ​មក​ធ្វើជា​ថ្នូរ​ជាមួយ PSG ដើម្បី​ចរចា​ផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះដែរ​។​
​ ​
កីឡាករ​ដូចជា អូ​ស្មា​ណេ ដេ​ម​បេ​ឡេ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក ណេ​ល​សិន សេ​ម៉េ​ដូ អា​ទូ​រ៉ូ វី​ដាល និង​ហ្ស​ង់ ឃ្លែ​រ តូ​ឌី​បូ ត្រូវបាន​គេ​ត្រៀម​ធ្វើជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា​។​
​ ​
គេ​ដឹង​ជាទូទៅ​ថា ក្លិប Barcelona បានដាក់​សំណើ​ថ្មី​សម្រាប់ នី​ម៉ា ហើយ​បណ្តាញ ព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ខ្សែប្រយុទ្ធ​រូបនេះ​ចង់​ព្យាយាម ត្រឡប់មក​ពហុ​កីឡដ្ឋាន Nou Camp នៅ​រដូវ​កាល​ទិញដូរ​នៅ​ខែមករា​។​
​ ​
Barcelona ត្រូវ​បង្ខំចិត្ត​យក​កីឡាករ​មក​បង្គ្រប់ ដើម្បី​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​ក្លិប PSG បន្ទាប់ពី​ចំណាយ​ប្រាក់​ច្រើន​លើ​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ដែល​បាន​ផ្ទេរ​មកពី​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) ក្នុង​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ប្រហែល ១០៨​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ