​ឈូសឆាយ​ផ្លូវ​ក្រវាត់​ក្រុង​សៀមរាប​ដើម្បី​សម្រួល​ចរាចរណ៍​

415
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត​បានឱ្យ​ក្រុមការងា​គ្រឿងចក្រ​ឈូសឆាយ​ជួសជុល​ផ្លូវ​ចាប់​ផ្លូវ​សុខ​សាន​រហូតដល់​ផ្លូវ​ក្រវាត់​ក្រុង​ផ្លូវ​មុខ​កេស​រគោល​ដែលមាន​ប្រវែង​១.៦០០​ម៉ែត្រ​ដើម្បី​សម្រួល​​ចរាចរណ៍​។​

​លោក​អភិបាលរង​ខេត្ត​បាន​និយាយថា​ការ​ឈូសឆាយ​ផ្លូវ​ចាប់​ផ្លូវ​សុខ​សាន​រហូតដល់​ផ្លូវ​ក្រវាត់​ក្រុង​(​ផ្លូវ​មុខ​កេស​រគោល)​ដើម្បី​សម្រួល​​ជូន​ប្រជាពលរដ្ឋ​អាចធ្វើ​ចរាចរ​មាន​ភាពងាយស្រួល​ជាង​នេះ​។​​ជាមួយនឹង​ឈូសឆាយ​នេះ​ក្រុមការងារ​ក៏​សូម​ការ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ​ដោយមាន​ការស្ទះ​ផ្លូវ​។​តែ​នៅក្រោយ​ឈូសឆាយ​រួច​បងប្អូន​អាចធ្វើ​ដំណើរ​បានជា​ធម្មតា​។​ម្យ៉ាងទៀត​ផ្លូវ​នេះនឹងមាន​ការជួសជុល​ឡើងវិញ​នា​ចុងឆ្នាំ​២០១៩​​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​អាជ្ញាធរខេត្ត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ សូមមេត្តា​កុំ​យក​ដី​ចំណីផ្លូវ​ដាក់​សម្ភារ​លក់ដូរ ឬ​ដាក់​សម្ភារ​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ផ្លូវ​មាន​សភា​កាន់តែ​តូច​និង​ងាយ​កកស្ទះ​៕S/សរន

​រូបភាព​: ឈូសឆាយ​ជួសជុល​ផ្លូវ ចាប់​ផ្លូវ​សុខ​សាន​រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង ដើម្បី​សម្រួល​ស្ថានភាព​ចរាចរណ៍​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម