គ​.​ជ​.​ប​. កម្ពុជា មាន​ដៃគូ​ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ១១៤ មកពី ១០៦​ប្រទេស ក្នុង​ពិភពលោក​

556
ចែករម្លែក
លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ .​ប ក្នុង​សន្និសីទ​សារព័ត៌មាន នៅ អា កាស យាន ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឬ​គ​.​ជ​.​ប.​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​បញ្ចូល​ជា​ផ្លូវការ ជា​សមាជិក​ពេញសិទ្ធិ​របស់ A-WEB ក្នុងចំណោម​សមាជិក​សរុប​១១៤ មកពី​១០៦​ប្រទេស​។ ក្រៅពីនេះទៀត ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ឥណ្ឌូនេស៊ី អា​ហ្វ​ហ្គា​នី​ស្ថាន មូ​រី​ស​និង​សមាគម​អាជ្ញាធរ​រៀបចំ​ការ បោះឆ្នោត​អាស៊ី​ដែល​ហៅ​កាត់​ថា AAEA ក៏ត្រូវ​បានអនុម័ត​ប​ញ្ចូ​ល​ជា​សមាជិក​ពេញសិទ្ធិ​របស់ A-WEB ផងដែរ​។
​ដោយឡែក​បេក្ខភាព​នៃ​ប្រទេស​សេ​រ៉ា​ឡេ​អ៊​ន មាន​ភាព​តានតឹង​ខ្លាំង​មុននឹង​បាន​បញ្ចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​សមាគម A-WEB ។ នេះ​ជា នេះ​ជា​ប្រសាសន៍​របស់លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ .​ប. ក្នុង​សន្និសីទ​សារព័ត៌មាន នៅ អា កាស យាន ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​លោក​បាន​ដឹកនាំ​គណៈប្រតិភូ វិល​ត្រលប់​មកពី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤ របស់​សមាគម A-WEB ដែល​រៀបចំឡើង​នៅ​ប្រទេស​ឥណ្ឌា នៅថ្ងៃនេះ ។​


​លោក​បានបញ្ជាក់​បន្ថែម​ថា សមាជិក​ថ្មី​របស់ A-WEB ទាំង ៧ នេះ​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​មហាសន្និបាត​លើក​ទី​៤ របស់ A-WEB​ដែល​គណៈកម្មាធិការ​បោះ​ឆ្នោត​ឥណ្ឌា​ជា​ម្ចាស់ផ្ទះ​និង​មាន​អាណត្តិ​២​ឆ្នាំ​បន្តវេន​ពី​ប្រធាន​ដែល​ចប់ អាណត្តិ គឺ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​រូ​ម៉ា​នី​។​
​ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០២១ គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ឥណ្ឌា ជា​ប្រធាន A-WEB និង​បានទទួល​ទង់ A-WEB ជា​ផ្លូវការ​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​រូ​ម៉ា​នី ដែល​ចប់​អាណត្តិ ហើយ​មហាសន្និបាត​នេះ ក៏បាន​អនុម័ត​ទទួលយក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​អាហ្វ្រិក​ខាង ត្បូង ជា​អនុប្រធាន A-WEB ផងដែរ​។ ដោយឡែក អគ្គលេខាធិការ​ថ្មី​របស់ A-WEB ជំនួស​អគ្គលេខាធិការ​ចាស់ ឯកឧត្តម គឹម យ៉ុង​ហ៊ី ជនជាតិ​កូរ៉េ ដែល​បាន​លាលែង​ពី​តំណែង មហាសន្និបាត​បានជ្រើសរើស ឯកឧត្តម យ៉ុង​ហ៊ី​យុន ចូ (Jonghyon Choe) ជនជាតិ​កូរ៉េ​ដែរ ជា​អគ្គលេខាធិការ​ថ្មី A-WEB ក្នុងចំណោម​បេក្ខភាព ៣​រូប គឺ ២​រូប​ទៀត បេក្ខជន​មកពី​ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ មានប្រសាសន៍​ទៀតថា មហាសន្និបាត​លើក​ទី​៤​នេះ​បានជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថ្មី ដើម្បី​ជំនួស​កន្លែង​សមាជិក​ក្រុមប្រឹក្សា​ចាស់​ដែល​ចប់​អាណត្តិ និង​បំពេញ អាសនៈ​ដែល​ខ្វះ​ទៅតាម​ទ្វីប​ទាំង ៥ គឺ​៖
១. ទ្វីបអឺរ៉ុប ១​អាសនៈ គឺ​ជំនួស​ដោយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស Bosnie និង Herzégovine។២. ទ្វីបអាហ្វ្រិក ២​អាសនៈ គឺ ជំនួស​ដោយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស République Démocratique du Congo(RDC) និង Somalie​។​៣.​ទ្វីបអាមេរិក ១​អាសនៈ គឺ​ជំនួស​ដោយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស République Dominicaine ដោយឡែក​ទ្វីបអាស៊ី និង​អូ​សេ​អា​នី មិនមាន​អាសនៈ​ទំនេរ​ដែល​ត្រូវបំពេញ​បន្ថែម​ទេ​។​
​មានន័យថា សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​ដែល​ត្រូវ​បន្ត​អាណត្តិ​សរុប ១៨​ប្រទេស គឺ​មកពី​ទ្វីបអាហ្វ្រិក​ចំនួន​៥ អាមេរិក​ចំនួន ៥ អាស៊ី​ចំនួន ៤ អឺរ៉ុប​ចំនួន ៣ និង​មកពី​ទ្វីបអូសេអានី​ចំនួន​មួយ​។​


​នៅក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​នេះ A-WEB បានរៀបចំ​ការតាំងពិព័រណ៍​ស្តីពី​ការបោះឆ្នោត​ទៅតាម​ទ្វីប​ទាំង​៥ ដោយ​ស្នើសុំ​សកម្ម​ភាពជា​រូបភាព និង​វីដេអូ​ពី​សមាជិក​ទាំងអស់​។ នៅក្នុង​ស្តង់​អាស៊ី សមាជិក​មួយចំនួន ក្នុងនោះ​លោក Terry Tselane ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន IEMSA, Institute of Election Management Services in Africa ដែល​មានន័យថា វិទ្យាស្ថាន​ផ្តល់​សេវា​គ្រប់គ្រង​ការបោះឆ្នោត​នៅ​អាហ្វ្រិក មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការដែល គ​.​ជ​.​ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រើប្រាស់​ដំរី ដើម្បី​ដឹក​ហិប​ឆ្នោត ជាពិសេស​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ទៅកាន់​ការិយាល័យ​លេខ ១៣៣ ក្នុង​ខេត្តមណ្ឌលគិរី​។ លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ពន្យល់​ទៅ​លោក​Terry Tselane ពី​ភាពជា​អ្នកបម្រើ​សេវា​របស់ គ​.​ជ​.​ប ហើយ គ​.​ជ​.​ប បាន​ចូលរួម​ការតាំងពិព័រណ៍​នេះ ក្នុង​ខ្លឹមសារ​គន្លឹះ ៧​ម៉ាត់​គឺ ឯករាជ្យភាព តម្លាភាព សុចរិត​ភាព ភាពមិនលំអៀង ប្រសិទ្ធភាព វិជ្ជា​ជីវៈភាព និង​ភាពជា​អ្នកបម្រើ​សេវា នេះឯង​។


​ពាក់ព័ន្ធ​នឹង​ការងារ​ដែល គ​.​ជ​.​ប.​បាននិងកំពុង​រៀប​ចំប​ង្កើ​ត​វិទ្យាស្ថាន​មាន​ប្រទេស​ជាច្រើន​បានប្រកាស​ជួយ​មាន​ជាអាទិ៍ ប្រទេស​អាហ្វ្រិក​ខាងត្បូង រូ​ម៉ា​នី ឥណ្ឌា និង​កូរ៉េខាងត្បូង​។​
​សូម​ជម្រាបជូន​ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប. នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដៃគូ​ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ១១៤ មកពី ១០៦​ប្រទេស ក្នុង​ពិភពលោក​។ ប្រទេស​ទាំងនេះ អាច​ចូលរួម​ក្នុង ក្របខ័ណ្ឌ A-WEB ដើម្បី​សង្កេតមើល​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ជា​សមាជិក​របស់ A-WEB និង​ជា​សាក្សី​នៃ​ការបោះឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឈរលើ​ស្មារតី​នៃ​លទ្ធិ​ប្រជា​ធិ​ប​-​តេ​យ្យ​សេរី ពហុបក្ស​។​


​ក្នុង​សន្និសីទ​អន្តរជាតិ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ សមាជិក A-WEB បាន​ជជែក​គ្នា​យ៉ាង​ផុសផុល​ពេញ​មួយថ្ងៃ ហើយ​សមាជិក​នីមួយៗ​បានលើកឡើង​នូវ​បញ្ហា​ប្រហាក់ប្រហែលគ្នា ក្នុងនោះ គ​.​ជ​.​ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បញ្ជូន​ខ្លឹមសារ ចែករំលែក​មេរៀន និង​បទពិសោធន៍​ការងារ​ល្អជា​ច្រើន​លើ​ប្រធានបទ “​គំនិត​ផ្តួចផ្តើម និង​ការ​ប្រឈម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុងការ​បោះឆ្នោត​” ដែល គ​.​ជ​.​ប បានធ្វើការ​ផ្លាស់ប្តូ​រកា​រ​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ដៃ មកជា​ការចុះឈ្មោះ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជំនួស​វិញ (​ប្រព័ន្ធ​កុំព្យូទ័រ​)​។ គ​.​ជ​.​ប កំពុង​ពិ​ចារ ណា បង្កើត​កម្មវិធី (App) សម្រាប់ ចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​គណបក្សនយោបាយ ផងដែរ​។​


​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ប្រចាំឆ្នាំ​លើក​ទី​៨ របស់​សមាគម A-WEB នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង នៅ​ខែមេសា ឆ្នាំ​២០២០ ហើយ​មហាសន្និបាត​លើក​ទី​៥ នឹងត្រូវ​រៀបចំ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ឆ្នាំ​២០២១៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម