​ចុះបង្ក្រាប​ទ​ល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម

424
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​សង្កាត់​/​ក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ទ​ល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​លោក​អ៊ូច​សុ​ខេន​អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​និង​ជា​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​សៀមរាប​បាន​និយាយថា​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​ក្រុមការងារ​បាន​រុះរើ​ទីតាំង​ដាក់មង​ចាប់​សត្វ​ស្លាប​បាន​ចំនួន​៩​កន្លែង​។​

​ជាមួយ​នោះ​រឹបអូស​យក​ឧបករណ៍​(​មង​)​ចំនួន​៩​ខ្សែ​ស្មើនឹង​ប្រវែង​៤៥០​ម៉ែត្រ​ហើយ​ឧបករណ៍​បង្ក​បទល្មើស​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​យកមក​តម្កល់ទុក​នៅ​សាលាសង្កាត់​សៀមរាប​។​លោក​បាន​បន្តថា​ក្នុងនាម​អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​សកម្មភាព​ទាំងនេះ​។​

​សូមកុំ​បន្ត​ឱ្យ​កើតមាន​ទៀតហើយ​សូម​នាំគ្នា​ងាក​មក​ថែរក្សា​និង​អភិរក្ស​របស់​ដែលមាន​ស្រាប់​ទុកជា​ផលប្រយោជន៍​រួម​។​ប្រសិនជា​បងប្អូន​នៅតែ​បន្ត​ការ​ដាក់មង​និង​បំផ្លាញ​សត្វ​របៀបនេះ​ទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ដោយ​ពុំ​ឱ្យ​ជនណាម្នាក់​រួចផុត​ឡើយ​៕S/

​រូបភាព​: ចុះបង្ក្រាប​ទ​ល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​សង្កាត់​សៀមរាប​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ