លោក​ទូត​ថ្មីៈ​អាល្លឺម៉ង់​និង​កម្ពុជា​គឺជា​មិត្ត​

507
ចែករម្លែក
ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក​គ្រី​ស្ទៀ​ន ប៊ើ​ហ្គ័​រ

ដោយៈ​សុផល​/​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក​គ្រី​ស្ទៀ​ន ប៊ើ​ហ្គ័​រ (Christian Berger)​និង​ភរិយា អ្នកស្រី ម៉ា​រៀ ប៊ើ​ហ្គ័​រ​( Maria Berger) បានមក​ដល់​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាល្លឺម៉ង់​នៅ​កម្ពុជា​។​


​ ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះបាន​សរសេរថា​សូម​ស្វាគមន៍​ការអញ្ជើញ​មកដល់​របស់​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ថ្មី​។ នា​ព្រឹក​ថ្ងៃនេះ លោក Christian Berger និង​ភរិយា អ្នកស្រី Maria Berger បាន​មកដល់​ភ្នំពេញ​។
​សារ​នោះបាន​បញ្ជាក់ថា​អាស៊ី​អាគេ្នយ៍​មិនមែនជា​តំបន់​ថ្មី​ប្លែក​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ទេ ពីព្រោះ លោក Christian Berger ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ នាពេល​កន្លងមក​។


​លោក​ChristianBerger​បាន​លើកឡើងថា​“​ខ្ញុំ​រីករាយ​ដែល​បានមក​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ដែលមាន​ប្រ​វ​ត្ដិ​ចំណាស់ និង​សម្បូរបែប​។ ខ្ញុំ​ទន្ទឹងរង់ចាំ​មើល និង​ស្វែងយល់ ពី​ការអភិវឌ្ឍ​ឥតឈប់ឈរ ក៏ដូចជា​ការវិវត្ត​ដ៏​ខ្លាំងក្លា​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អាល្លឺម៉ង់​និង​កម្ពុជា​គឺជា​មិត្ត​។​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​មិត្តភាព​មួយ​នេះ​បាន​”​។​


​គួរ​ជម្រាប​ថា លោក Christian Berger បាន​ចូល​ជំនួស លោក Ingo Karsten អតីត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​៕SRN

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក​គ្រី​ស្ទៀ​ន ប៊ើ​ហ្គ័​រ (Christian Berger)​និង​ភរិយា អ្នកស្រី ម៉ា​រៀ ប៊ើ​ហ្គ័​រ​( Maria Berger) បានមក​ដល់​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម