កុមារី ឈូ​ឈូ គ្រង​ឈុត​ប្រពៃណី ធ្វើឱ្យ​មហាជន ច្រឡំ​ស្មានតែ​ពេញក្រមុំ​

581
ចែករម្លែក

ភ្នំពេញ​៖ តារា​វ័យក្មេង ដែលមាន​ប្រជាប្រិយ​ខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កុមារី ឈូ​ឈូ គ្រង​ឈុត​ប្រពៃណី​នេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​នាំគ្នា​មើលឡើង​ច្រឡំ ស្មានតែ​មនុស្ស​ផ្សេង ឬ​គិតថា ពេញក្រមុំ​ហើយ​។​
​ ​
ទើប​វ័យ ១៥​ឆ្នាំ​ប៉ុណ្ណោះ កុមារី អាង សុជាតា ត្រូវបាន​ម្ចាស់​សម្អាងការ​មួយ ហៅ​ថតរូប និង​ដាក់​ផ្សាយ​ប្រចាំ​ហាង ដោយ​គ្រង​ឈុត​ប្រពៃណី ដែល​ធ្វើឱ្យ​នាង​ស្រស់ស្អាត ដូច​ម្តាយ​កាលពី​នៅ​ក្មេង ហើយក៏​ធ្វើឱ្យ​មហាជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មើល​ស្ទើរមិន​ចង់​ស្គាល់​ឡើយ ស្មានតែ​មនុស្ស​ផ្សេង មិនមែន​កុមារី ព្រោះ​ដូច​មនុស្សពេញវ័យ​។

​រូបថត​បីសន្លឹក​ប៉ុណ្ណោះ បានធ្វើឱ្យ​ភ្ញាក់ផ្អើល និងមានការ​សរសើរ​តារា​ក្មេង​រូបនេះ ពេញ​សារព័ត៌មាន និងបណ្តាញ​សង្គម ខណៈ​កុមារី ឈូ​ឈូ កំពុង​តែមាន​ប្រជាប្រិ​យ​ខ្លាំង​។

​សូម​រំលឹក​ផងដែរ​ថា កុមារី ឈូ​ឈូ តាំងពី​ដើមឆ្នាំ​២០១៩​នេះ​មក​ទទួលបាន​ការថត ខ្សែភាពយន្ត​ជាច្រើន ជា​ហូរហែ ទាំង​រឿង​ភាគ និង​រឿង​ដុំ ហើយ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៩ នាង​បាន​លេចមុខ​សម្តែងក្នុង​រឿង​ដុំ​របស់​ផលិតកម្ម Clips Media រឿង “​ក្មេង​ទី​៦” ។ កាលពី​ថ្មីៗ​នេះ នាង​ទើបតែ​ទទួលបាន​ការងារ​ធំ​ក្លាយ​តារា​តំណាង​ការផ្សព្វផ្សាយ​ប្រចាំ​ផលិតផល​ថែរក្សា​សម្រស់ ជី​ប៊ី ផងដែរ​។​

​សូមបញ្ជាក់ថា កុមារី អាង សុជាតា ជា​ក្មេងស្រី​ស្រឡាញ់​អាណិតម្តាយ​ចេញ​ថត ចេញ​សម្តែង​ជួយ​ម្តាយ តាំងពី​អាយុ​១២​ឆ្នាំ ហើយ​ជា​កូនសិស្ស​ម្នាក់​រៀន​ពូកែ​ក្នុង សាលា​ប៊ែ​ល​ធី ខណៈ​មិត្ត​ភ័ក្តិ​ជាច្រើន ស្រឡាញ់​រាប់អាន​នាង ក្រោម​ហេតុផល​គឺ​កុមារី ឈូ​ឈូ ជា​មនុស្ស​ចិត្តល្អ ចេះ​យក​ឧស្សាហ៍​គេ មិន​ប្រកាន់វណ្ណៈ មិន​មើលងាយ​គេ មិនចេះ​ច្រណែន​គេ​ឡើយ​៕ ដោយ​៖ បូ​រិ​ន/Ha​

ទីតាំងផ្សាយពាណិជ្ជកម្ម