វៀតណាម​ប្រហារជីវិត​២​នាក់ និង​៤​នាក់​ជាប់គុក​មួយជីវិត​ដោយសារ​ថ្នាំញៀន​

544
ចែករម្លែក

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​២​នាក់ និង​ដាក់គុក​មួយ​ជីវិត​ដល់​មនុស្ស​៤​នាក់​ទៀត​ចំពោះ​ការជួញដូរ​ថ្នាំញៀន​​ទម្ងន់​៥,៦​គីឡូក្រាម​។​

​ដូ ភឿង តៃ អាយុ​៥២​ឆ្នាំ និង ប៊ូ​យ ហ៊ី ហ័ង អាយុ​៣៥​ឆ្នាំ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​៤​នាក់​ទៀត​អាយុ​ពី​២៩​ឆ្នាំ​ដល់​៤១​ឆ្នាំ ជាប់គុក​មួយជីវិត​។​

តុលាការ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​០៥​កញ្ញា បាន​កាត់ទោស​ជនជាតិ​វៀតណាម​៦​នាក់​ដោយ​ប្រហារជីវិត​២​នាក់​និង​ជាប់គុក​មួយជីវិត​៤​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

​នៅ​វៀតណាម អ្នកប្រើប្រាស់​គ្រឿងញៀន​ត្រូវ​ពិន័យ​ប្រាក់​និង​បញ្ជូន​ទៅ​កាន់​មណ្ឌល​ស្តារនីតិសម្បទារ ខណៈ​អ្នក​ផលិត ចែកចាយ​និង​ជួញដូរ​ប្រឈម​ការប្រហារជីវិត​។​ប្រទេស​នេះ​​ឥឡូវ​ក្លាយ​ជា​មណ្ឌល​ជួញដូរ​ថ្នាំញៀន​ដ៏​សំខាន់​មួយ​សំរាប់​គ្រឿងញៀន​ទៅ​ពី​តំបន់​ត្រីកោណមាស ដែល​ជា​តំបន់​ព្រំប្រទល់​ចិន ឡាវ មី​យ៉ាន់​ម៉ា​និង​ថៃ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម