​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​ជូនដំណឹង​ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​ហើយ​

448
ចែករម្លែក
ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​ហើយ​

ដោយ​:កាំ​ពី​:​ខេត្តក្រចេះ​: រដ្ឋបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ ខ​ណៈ​ស្ថានភាព​ទឹកទន្លេ​មេគង្គ បាន​បន្ត​ហក់​ឡើង​គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក​នេះ​កម្ពស់​ទឹក​ជាង​២២​ម៉ែត្រ ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន ដែល​កម្រិត​កម្ពស់​ទឹក​ប្រកាសអាសន្ន​ត្រឹម​២២​ម៉ែត្រ ហើយ​បាន​ជន់​លិច​ផ្ទះ និង​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ក្រចេះ​។​

​លោក ហេង ម៉ូ​លីដា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ការបន្ត​ការពារ​សន្តិសុខ និង​សុ​វត្ថិភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ តាម​តំបន់​ទំនាប​កំពុង​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះដែ​លហក់​ឡើង​យ៉ាងខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​គ​ណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ សូម​ជូនដំណឹង​បន្ថែម​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន ត្រូវយក​អស់​ស្មារតី ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​ទន្លេមេគង្គ​ដែល​កំពុង​ហក់​ឡើងជា​បន្តបន្ទាប់​។​

​ជាពិសេស​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់ផ្នែក​ទាំងអស់​ក្នុង​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត មន្ទីរ អង្គភាព​ជំនាញ​គ្រប់ផ្នែក​ពាក់ព័ន្ធ ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បន្ត​អនុវត្ត​ន៍ផែនការ​ត្រៀម​បម្រុង​គ្រោះអាសន្ន និង​អនុវត្តន៍តាម​សេចក្ដីជូនដំណឹង​នេះ ដោយ​ស្មារតី​ខុសត្រូវ​និងមាន​ប្រសិទ្ធភាព​ខ្ពស់​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម