​កម្ពុជា នឹង​បញ្ជូន​កីឡាករ Kick boxing ៦ ប្រភេទ​ទម្ងន់ ទៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​

687
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានប្រកាសថា សម្រាប់​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ ក្រៅពី​បញ្ជូន​កីឡា​គុន​ខ្មែរ ទៅ​ចូលរួម​នោះ សហព័ន្ធ នឹង​បញ្ជូន​កីឡាករ Kick boxing ចំនួន ៦ ប្រភេទ​ទម្ងន់ ទៅ​ចូលរួម​ដែរ ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានប្រគល់​ភារកិច្ច ដល់​គ្រូបង្វឹក ឲ្យ​ពង្រឹង​ដល់​កីឡាករ – កីឡាការិនី ប្រដាល់​គុន​ខ្មែរ និង​កីឡាករ Kick boxing ដោយ​ប្រមូល​ផ្តុំគ្នា ហ្វឹកហាត់ ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម “SEA GAMES” លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ខាងមុខនេះ​។​

ការប្រកួត Kick boxing នៅតាម​បណ្ដា​ប្រទេស​នានា​

​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ កម្ពុជា អវត្តមាន​កីឡាករ ឃុន ឌី​ម៉ា ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ តែ​ទោះជា​យ៉ាងណា ក៏​កម្ពុជា នៅមាន​ក្ដីសង្ឃឹម ក្នុងការ​ប្រជែង​យក មេដាយមាស ដដែល ព្រោះ​កីឡាប្រដាល់​គុន​ខ្មែរ និង​កីឡាករ Kick boxing ជា​ប្រភេទ​កីឡា​មួយ ដែល​កម្ពុជា មាន​សក្ដានុពល​ខ្លាំងណាស់ ដែល​នេះ​ជា​ឱកាសល្អ សម្រាប់​កម្ពុជា ។​

​ចំពោះ​កីឡាករ Kick boxing កម្ពុជា នឹង​បញ្ជូន​កីឡា​លើ ៦ ប្រភេទ​ទម្ងន់ រួមមាន ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​។​

ការប្រកួត Kick boxing នៅតាម​បណ្ដា​ប្រទេស​នានា​

Kick boxing មាន​ប្រភព​ដំបូង ចេញពី​ប្រទេស​ជប៉ុន ។ អ្នក​ក្បាច់គុន​ជប៉ុន ២ រូប ជា​អ្នកបង្កើត​ក្បាច់គុន​នេះ​ឡើង គឺ​លោក Osamu Noguchi និង​លោក Tatsuo Yamada តាំងពី​ជាង ៥០ ឆ្នាំមុន​មកម្ល៉េះ ។ ក្បាច់គុន​នេះ គឺមាន​លក្ខណៈ​ចម្រុះ រវាង​ប្រដាល់ និង​កា​រា​តេ​ដូ ។​

​ក្បាច់គុន​នេះ គេ​វ៉ៃ ដោយ​ប្រើ​ជើង និង​កណ្ដាប់ដៃ ជង្គង់ តែ​មិន​អនុញ្ញាត ឲ្យ​ប្រើ​កែង​ឡើយ ។ នៅ​អាមេរិក គេ​ឃើញ​មាន​ប្រកួត Kick boxing ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​មកដល់​ឆ្នាំ​១៩៧៥ ចាប់​មានការ​សាយភាយ ជាច្រើន​ប្រទេស ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម