បាក់​.​ក ស្លាប់​ភ្លាមៗ​នៅ​កន្លែង កើតហេតុ ដោយសារ​ស្រវឹងស្រា​បើក​ម៉ូតូ​ខុសផ្លូវ ជ្រុល​បុក​ខឿន​ចូល​ផ្លូវ​វ​ត្ត

381
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​: កណ្តាល​៖​បុរស​ម្នាក់​មាន​អាកា​រស្រវឹងស្រា ជិះ​ម៉ូតូ​ទៅបុក​ខឿន​ចូល​ផ្លូវ​វ​ត្តខ្សុំ បណ្តាលឲ្យ​បាក់​.​ក ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដែល​ករណីនេះកើតឡើង​នៅវេលា​ម៉ោង​១២៖២៥​នាទី ថ្ងៃទី​៧ ខែកញ្ញា តាម​បណ្តោយ​ផ្លូវលំ​ចូលក្នុង​វត្ត​ខ្សុំ ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បញ្ជាក់ថា ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1BL-3493 បើកបរ​ដោយ​ឈ្មោះ ជួង សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចេញពី​កន្លែង​ផឹកស្រា​ផ្ទះ​បងប្អូន​នៅក្រោយ​វត្ត​ខ្សុំ ។

​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មាន​ទិសដៅ​ពី​លិចទៅ​កើត ក៏​ទៅបុក​ខឿន​ផ្លូវ​វត្ត​ខ្សុំ ពេញទំហឹង​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ តែម្តង ។ សព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើ​បុ​​ណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ស្រាល​ត្រូវបាន​បងប្អូន​យកមក​រក្សា​ទុក​នៅផ្ទះ ។

​សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ បើក​លឿន​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន និងស្រវឹងស្រា​បើក​ខុសផ្លូវ ៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម