ចាប់ខ្លួន​ស្ត្រី​ថៃ​ជាមួយនឹង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ជិត​១​លាន​ដុល្លារ​

1586
ចែករម្លែក

​ស្ត្រី​ថៃ​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ជាប់​ព្រំដែន​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​ក្នុងពេល​ព្យាយាម​លក់​ប្រាក់​ដុល្លារ​ក្លែងក្លាយ​។​

​មេបញ្ជាការ​ប៉ូលិស​ព្រំដែន ឧត្តមសេនីយ៍ ស៊ុន​ថន ចា​លឺ​ម​គៀត បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ម៉ាសា​រ៉ា​ត នី​ទី​សាក់​យ៉ុត​ធី​ន ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​មាន​ប្រាក់​ដុល្លារ​ជិត​៣០​លាន​បាត​(៩៩០.០០០​ដុល្លារ​)​។​

​ស្ត្រី​នេះ​នៅតែ​អះអាងថា​អត់​ដឹង​រឿង​អី និង​ថា​លុយ​ទាំង​នេះ​មិន​ជា​របស់​ខ្លួន​ទេ តែ​គាត់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​ដែល​ប៉ូលិស​បន្លំ​ខ្លួន​ជា​អ្នកទិញ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​។​

​ដោយ​បន្លំ​ធ្វើ​ជា​អ្នកទិញ ម៉ាសា​រ៉ា​ត នី​ទី​សាក់​យ៉ុត​ធី​ន បាន​នាំ​ប៉ូលិស​បង្កប់​ទៅកាន់​ផ្ទះ​របស់​ខ្លួន​និង​បង្ហាញ​លុយ​ដុល្លារ​ក្លែងក្លាយ​ព្រមទាំង​ទឹក​គីមី ប្រើ​សំរាប់​លាង​សម្អាត​ទឹកខ្មៅ​​លើ​ក្រដាសប្រាក់​។​

​ប៉ូលិស​ផ្សេងទៀត​បាន​បង្ហាញខ្លួន​ជាមួយនឹង​ដីកាឆែកឆេរ និង​បាន​ចាប់​ឃាត់ខ្លួន​ម៉ាសា​រ៉ា​ត ហើយ​រឹបអូស​ប្រាក់​ដុល្លារ​ក្លែងក្លាយ ៕ដោយ៖វាសនា

ប៉ូលិស​បង្ហាញ​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ជិត​១​លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម