​ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​នៅ​ស្រុក​ទឹកផុស​

443
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​នៅ​ចំណុច​លើ​ដងផ្លូវ​គ្រួស​ក្រហម​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ស្វាយចេក​ឃុំ​ចោ​ង​ម៉ោង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​ជឿន​ឌន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​អ​ល​ង្កែ​រ​ឃុំ​ចោ​ង​ម៉ោង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​តូច​ទូរស័ព្ទ​ចុច​ពិល​១​គ្រឿង​និង​កង់​១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម