អគ្គបញ្ជាការ​ចេញ​បទបញ្ជា​មិន​ឲ្យ​យក​កងកម្លាំង​ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​

705
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ​ន្ទ

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូ​មិ​ន្ទ បានចេញ​បទបញ្ជា​ថ្មី​ស្តីពី​ការមិន​អនុញ្ញាត​ឲ្យ​យក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេ​មរ​ភូមិ​ន្ទ ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន​។ បទបញ្ជា​នេះ បានចេញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ។​


យោងតាម​បទបញ្ជា​បាន​បញ្ជាក់ថា មេ​បញ្ចា​ការ​ប្រភេទ​ទ័ព​និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន​និង​សាលា ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​គ្រប់គ្រង​ទ័ព​របស់ខ្លួន​ជាប់​ជាប្រចាំ ភ្ជាប់​នូ​វត្តមាន អវត្តមាន និង​មិន​អនុញ្ញាតឱ្យ​យក​កម្លាំង មធ្យោបាយ​របស់​កងទ័ព​ទៅ​បម្រើ​ការងារ ឬ​យាម​ការពារ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន និង​បម្រើ​ការងារ​បុគ្គល​ឯកជន​ឡើយ​។ ហាម​ស្លៀកពាក់​ឯកសណ្ឋាន និង​យក​អាវុធ​ចូល​ភោជនីយដ្ឋាន អគារ​លក់ទំនិញ​ដែល​ប្រមូលផ្ដុំ​មហាជន​ប្រជាជន​ច្រើន និង​ក្លឹប​កំសាន្ត ដែលនាំឱ្យ​បាត់​សណ្តាប់ធ្នាប់ និង​វិន័យ​កងយោធពល​ខេមរភូមិន្ទ លើកលែង​ពេល​ប្រតិបត្តិការ​។
​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព​និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន​និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ៗ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម