​រថភ្លើង​បើក​បុក​បុរស​ម្នាក់​បណ្តាល​ឱ្យស្លាប់​នៅ​ស្រុក​ស្ទឹងហាវ​

314
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​សាកសព​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាងថា​ស្លាប់​ដោយសារ​ត្រូវ​រថភ្លើង​បុក​នៅ​ភូមិសាស្ត្រ​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​ត្រូវបាន​ញាតិមិត្ត​ក្រុមគ្រួសារ​យកមក​ដល់ផ្ទះ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​ហើយ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា សាកសព​មានឈ្មោះ​សិន ម៉េង ភេទ​ប្រុស​អាយុ​៥៩​ឆ្មាំ មុខរបរ​កម្មករ​(​ពោះម៉ាយ​)​ស្នាក់នៅ​ក្រុម​១៩​ភូមិ​១​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។​ជំហាន​ដំបូង​សមត្ថកិច្ច​បានប្រគល់​ជូន​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​និង​បន្តរ​ស្រាវជ្រាវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម