​ស្ត្រី​ម្នាក់​ជា​ឃាតក​បាញ់សម្លាប់​ប្តី​និង​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​កោះ​ញែក​រឿង​ទំនាស់​ដីធ្លី​

614
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មាន​ករណី​ឃាតកម្ម​មួយ​ដោយ​ស្ត្រី​ម្នាក់​ជា​ឃាត​.​កបាន​បាញ់សម្លាប់​ប្តី​និង​ប្រពន្ធ​ស្លាប់​ដោយសារ​រឿង​ទំនាស់​ដីធ្លី​។​ហេតុការណ៍​នេះ​គឺ​បាន​កើតឡើង​ចំណុច​ព្រៃ​ខៀវ​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​យប់​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​សូ​សុវណ្ណ​ស្នងការ​ង​នៃ​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​កាលពី​យប់​ថ្ងៃទី​៧​ខែកញ្ញា​២០១៩​មាន​ករណី​ឃាដកម្ម​មួយ​បាន​កើតឡើង​នៅ​ចំណុច​ថ្មដារ​ស្ថិតនៅ​ភូមិរ​វាក់​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​បណ្តាលឱ្យ​ប្តី​និង​ប្រពន្ធ​បាន​ស្លាប់​ទាំង​២​នាក់​។​
លោក​សូ​សុវណ្ណ​ស្នងការ​ង​បាន​បន្តថា​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​រ៉ា​ហៅ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរប​កសិករ​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​ឃុំ​កើតហេតុ​ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​១​គ្រាប់​ត្រូវចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញមក​ក្រោម​ក្លៀក​ខាងស្ដាំ​បណ្ដាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ។

​ឈ្មោះ​អាន​អុល​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​មុខរបរ​កសិករ​ត្រូវជា​ប្រពន្ធ​ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់​គ្រាប់​ទី​១/​ត្រូវចំ​ចូល​ពីលើ​ចង្កេះ​ឆ្វេង​ផ្នែក​ខាងក្រោយ​ចេញមក​ក្រោម​ដោះ​ក្បែ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​។​គ្រាប់​ទី​២/​ត្រូវចំ​គល់​ដោះ​ខាងឆ្វេង​ផ្នែក​ខាងក្រោម​ចេញមក​ខាងលើ​ចុង​ដោះ​ខាងឆ្វេង​បណ្ដាលឱ្យ​ស្លាប់​នៅតាម​ផ្លូវ​ពេល​ដឹក​យកមក​មន្ទីរពេទ្យ ។

​លោក​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ​យាយ​អាន​ភេទ​ស្រី​មុខរបរ​កសិករ​ស្នាក់នៅ​កន្លែងកើតហេតុ​(​កំពង់​គេចខ្លួន​)​។​មូលហេតុ​:​បណ្តាលមកពី​ទំនាស់​រឿង​ដីធ្លី​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​កម្លាំង​នគរ​ស្រុក​កោះ​ញែក​កម្លាំង​អាវុធហត្ថ​ស្រុក​កំពង់​ចុះ​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម