ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​ស្លាប់ ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ , អភិបាលរង​សាលាខណ្ឌ​មានជ័យ ស្ម័គ្រចិត្ត​ចិញ្ចឹម​កូន​ជនរងគ្រោះ​

1387
ចែករម្លែក

(​ភ្នំពេញ​)៖​ចោរឆក់​កាបូប​ដែល​បណ្ដាល​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​ស្លាប់ ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស​ពេល​ក្រោយ ។ ស្រប​ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ អះអាងថា លោក​ស្នើសុំ​ចិញ្ចឹម​ក្មេង​ដ៏​កម្សត់​ម្នាក់នេះ​ពេញ​មួយជីវិត និង​ស្នើសុំ​យកមក​ធ្វើជា​កូន​តែម្ដង ប្រសិនបើ​ខាង​ក្រុមគ្រួសារ សាច់ញាតិ​យល់ព្រម​។​

​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ជន​ត្រូវ​ចោទ​ឈ្មោះ ផាន់ ម៉ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវបាន​លោក កើត សាំង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពីបទ ” លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ ” តាម​មាត្រា​៣៥៣​និង​មាត្រា​៣៦០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ផ្លូវ​លេខ​២១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ។​

​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម