បុរស​ចំណាស់​ម្នាក់​ចងក​សម្លាប់​ខ្លួន​ លើ​ដើម​អម្ពិល​ក្រោយ​ផ្ទះ​ ដោយសារមាន​ជំងឺ​ប្រចាំកាយ​

485
ចែករម្លែក

ដោយៈ​គ្រញូង​:បាត់ដំបងៈ​បុរស​ចំណាស់​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​ដោយ​ប្រើ​ខ្សែ​អង្រឹង​នៅលើ​ដើម​អម្ពិល​ក្រោយ​ផ្ទះ​ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​ ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​សមត្ថកិច្ច​។​ហេតុ​ករ​ណ៍​នេះ​កើតឡើង​កាលពី​ព្រលឹម​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុម​១១ ភូមិ​ដូង ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

លោក​រើ​យ ចំរើន​មេ​បញ្ជា​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បា​ណន់​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​ឈ្មោះ សុខ ឈឿត​អាយុ​៧៨​ឆ្នាំ ​រស់នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​។​ជននេះ​បាន​យក​ខ្សែ​ក្រណាត់​អង្រឹង​ពណ៌​ខ្មៅ​ចងក​សម្លាប់ខ្លួន​ទៅ​នឹង​ដើម​អម្ពិល​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​។​

លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បាន​បញ្ជាក់ថា ​មូលហេតុ​ដែលនាំឱ្យ​គាត់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ដោយ​សារ​តែ​គាត់​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​។​

ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ សមត្ថកិច្ច​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

សព​ជន​ចំណាស់​ចងក​សម្លាប់ខ្លួន​ដោយមាន​ជំងឺ​ប្រចាំកាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម