រ៉ូ​ម៉េ​លូ លូ​គា​គុ ថា វិស័យ​បាល់ទាត់​អ៊ីតាលី​ត្រូវ​បំបាត់​ការរើសអើង​

343
ចែករម្លែក

​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ខ្សែប្រយុទ្ធ​ក្លឹប Inter Milan​ដែល​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការរើសអើង ពូជសាសន៍​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប Cagliari កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​វិស័យ​បាល់ទាត់​អ៊ីតាលី ត្រូវតែ​ទប់ស្កាត់​បញ្ហា​រើសអើង​ពូជសាសន៍​ប្រសិនបើ​ខ្លួន​ចង់​ទាក់ទាញ​កីឡាករ​កំពូលៗ​ក្នុង​ពិភពលោក​មក​មកកាន់ ក្របខណ្ឌ Serie A ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ទើបនឹង​បាន​លេង​ពីរ​ប្រកួត​នៅ​ក្របខណ្ឌ​អ៊ីតាលី បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ លូ​កា​គុ ត្រូវបាន​ស្វាគមន៍​ដោយ​ការស្រែក​ចម្អក​ជា​សំឡេង​សត្វ​ស្វា​ពី​ក្រុម​អ្នកគាំទ្រ​នៅក្រោយ​បង្គោល​ទី នៅពេល​កីឡាករ​រូបនេះ​ចូលទៅ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ដែល​ជួយ​ក្រុម Inter Milan ២-១ ។​
​ ​
​នៅពេល​គេ​សួរថា​តើ​កីឡាករ​គួរ​ដើរ​ចេញពី​ទីលាន​ឬ​យ៉ាងណា​ក្នុងករណី​មានការ​ប្រមាថ​បែប​រើសអើង​ពូជសាសន៍ បែបនេះ​។
​ ​
​លូ​កា​គុ បាន​និយាយថា “​ប្រាកដ​ណាស់ ខ្ញុំ​គិតថា ត្រូវមាន​សេចក្តីថ្លែងការណ៍ ពីព្រោះ​វា​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​”​។​
​ ​
​លូ​កា​គុ បន្តថា នៅ​អង់គ្លេស​ក៏មាន​បញ្ហា​រើសអើង​ជាតិ​សាសន៍​ផងដែរ ហើយ​ថា “​បាល់ទាត់​គឺជា​ការងារ​អន្តរជាតិ បាល់ទាត់​គឺជា​ភាព​ចម្រុះ​នៃ​វប្បធម៌ ដូច្នេះ​ប្រសិនបើ​ចង់បាន​កីឡាករ​ល្អៗ​ក្នុង​ពិភពលោក អ្នក​ត្រូវធ្វើ​ឲ្យ​ប្រាកដថា បើក​ចិត្ត​ទទួល​ពួកគេ​ដោយ​ដៃ​ពីរ ពីព្រោះ​ពួកគេ​ក៏មាន​បំណង​សម្រប​ខ្លួន​នឹង​វ​បប្ប​ធម៌​នោះដែរ​”​។​
​ ​
​ឆ្លើយតប​នឹង​កង្វល់​នៃ​ការរើសអើង​ជាតិ​សាសន៍​នេះ អតីត​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់ ដេ​ម​បា បា (Demba Ba) បាន​និយាយថា កីឡាករ​ស្បែក​ខ្មៅ​គួរតែ​ពហិការ​ក្របខណ្ឌ​បាល់ទាត់ Serie A ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)

ទីតាំងផ្សាយពាណិជ្ជកម្ម