សមាជិក​ទីផ្សារ​បណ្តាញ​នៅ​ កម្ពុជា​មាន​ចំនួន​តិចតួច ខណៈ​មន្ត្រី​ឱ្យ​យុវជន​សិក្សា​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

443
ចែករម្លែក
លោក បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា​បញ្ជា​ក់​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​”​វិជ្ជាជីវៈ​ធុរកិច្ច​ក្នុង​ទីផ្សារ​បណ្ដាញ កាលពី​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​

ដោយ​៖​ដេប៉ូ​:​ភ្នំពេញ ៖ ស្របពេល​នាពេល​បច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​សមាជិក​ទីផ្សារ​បណ្តាញ​តែ​ជាង​៧​ពាន់​នាក់ ដែល​ចំនួន​នេះ​តិចតួច​នៅឡើយ ប៉ុន្តែ​មន្ត្រី​បានធ្វើ​ការជំរុញឱ្យ​យុវជន​ចូលរួម​រៀន​ជំនាញ​នេះ​ឱ្យបាន​កាន់តែច្រើន​ដើម្បី ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​។​

លោក បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា​បញ្ជា​ក់​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​”​វិជ្ជាជីវៈ​ធុរកិច្ច​ក្នុង​ទីផ្សារ​បណ្ដាញ​” ឱ្យដឹងថា ទីផ្សារ​បណ្តាញ​គឺជា​អាជីវកម្ម​មួយ​ដែល​អាចធ្វើ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ចជាតិ​បាន​ទៅដល់​អ្នកធ្វើអាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​នាពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ។​

លោក​បាន​មានប្រសាសន៍ថា​ ការបង្កើតឱ្យមាន​វគ្គប​ណ្ដុះ​បណ្ដាល​នេះដែរ​គឺ ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ឱ្យទទួល​ការផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ឱ្យបាន​ត្រឹមត្រូវ តាម​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ។​

លោក​បាន​បញ្ជាក់ដែរថា «​សម្រាប់​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​របស់​កម្ពុជា ដែល​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្ដាញ ត្រូវបាន​អញ្ជើញ​មក​ទទួល​ការផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ ស្ដង់ដា​អាជីវកម្ម និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពី​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​អ្នកជំនាញ​»​។​

សូមបញ្ជាក់ថា​ក្នុង​ពិធី​នេះដែរ លោក បណ្ឌិត ឡី​សុភាព​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​យុវជន​ទាំងអស់​កុំ​ស្តាប់​តាម​ការ​ញុះញង់​របស់​ទណ្ឌិត សម រង្ស៊ី ដែលថា មក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​ក្រុម​នេះ​ក៏​ជា​ក្រុម​បំផ្លាញ​ជាតិ​ផងដែរ​។

​លោក​ជា ប៊ុន​ថុល អនុប្រធាន​នាយក​រដ្ឋា​ន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការ​ងារ​នគ​បាល​ជាតិ​បាន​លើកឡើងថា សមាជិក​បណ្តាញ​ទីផ្សា​ក្នុង​បណ្តាញ​នៅ​កម្ពុជា​៧​ពាន់​នាក់ និង​ទៅ​បណ្តា​៥​ប្រទេស មាន​១​ម៉ឺន​៧​ពាន់​នាក់ ។ ដូចនេះ​ឃើញថា​ចំនួន​សមាជិក​បណ្តាញ​មាន​ចំនួន​តិច​នៅឡើយ ។​
​ព្រម​ជាមួយគ្នានេះ លោក លី ស៊ីន​ន្ទ អគ្គនាយក​ក្រុមហ៊ុន NSZ World​បាន​ជំរុញ​សមាជិក​ក្នុង​បណ្តាញ​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ដើម្បី​កសាង​ខ្លួន​ជា​អ្នក​ប្រកបការងារ​ប្រកបដោយ​ប្រសិទ្ធភាព​និង ព្រម​ជាមួយគ្នា​ក៏ត្រូវ​ចេះ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​តាមរយៈ​បង់ពន្ធ​ជូន​រដ្ឋ ។

​គួរ​បញ្ជាក់ថា​ក្នុង វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា​គឺជា​លើកដំបូង​ហើយ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្ដាញ​នៅ​កម្ពុជា​។​ស្របពេល​ជាមួយគ្នា​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា​ក៏បាន​ធ្វើការ​គាំទ្រ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល «​សិក្សា​ពេញ​មួយជីវិត​»​និង​ព្រម​ជាមួយគ្នា​ក៏បាន​គាំទ្រ ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​បច្ចេកវិទ្យា​ឌីជីថល​កំពុង​វិ​វត្ត​ដល់​បរិបទ «​ឧស្សាហកម្ម ៤.០»៕

ទីតាំងផ្សាយពាណិជ្ជកម្ម