ស្ត្រី​ម្នាក់​សម្រាលកូន​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦​ ពេលធ្វើ​ដំណើរ​ទៅ​ពេទ្យ​

328
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់ បាន​សម្រាលកូន​តាមផ្លូវ ខណៈពេល​ប្តី​កំពុង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។​

ហេតុការណ៍​នោះ កើតឡើង​នា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែ​ក​ញ្ញ ក្នុងភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ផ្លូវបំបែក​គល់ស្ពាន​ក្អែក​។​

លោក​វរសេនីយ៍ត្រី​សុខ ប៊ុន​រ៉ុង អធិការ​ង​ស្រុក​ប្រាសាទបាគង​ឲ្យដឹងថា ស្ត្រី​សម្រាលកូន​ខាងលើ​មានឈ្មោះ​ញឿ​ង ហាក់ អ​យុ​៣៦​ឆ្នាំ និង​ប្តី​ឈ្មោះ​ដាន់ ដុ​ញ ពួកគាត់​មាន​ទីលំនៅ​ភូមិក​ន្ត្រាំ​ង ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។ លោក​បន្តថា នៅមុន​កើតហេតុ​ ស្ត្រី​ខាងលើ​មាន​អាការ​ឈឺពោះ ដែល​ពួកគាត់​យល់ថា​អាច​នឹង​ត្រូវ​ឆ្លងទន្លេ​។​ជាមួយគ្នា​នោះ ក៏​ត្រូវ​ប្តី​ដឹក​តាម​ម៉ូតូ​បំណង​ទៅកាន់​មន្ទីរពេទ្យ​។​ប៉ុន្តែ​ទើប​ដល់​ចំណុច​គល់ស្ពាន​ក្អែក ក៏ឈឺពោះ​ឆ្លងទន្លេ​បានកូន​ស្រី​តែម្តង​។​

លោក​អធិការ​ង​បញ្ជាក់ថា ក្រោយ​ទទួលដំណឹង​នេះ នគរបាល​មូលដ្ឋាន​ក៏បាន​ហៅ​រថយន្ត​ដឹក​ទៅកាន់​មណ្ឌល​សុខភាព​ទាំង​ម្តាយ ទាំង​កូនស្រី ដែល​ប្រសូតតាម​ដងផ្លូវ គឺមាន​សុខភាព​ល្អ និង​កំពុងមាន​សុវត្ថិភាព​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម