ហ្វីលីពីន​អះអាង​អំពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បណ្តាល​ឱ្យ​ងាប់​ជ្រូក​ច្រើន​

334
ចែករម្លែក

​ហ្វីលីពីន​បានបញ្ជាក់​ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បង្ក​ឱ្យ​សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់​នៅ​ទីក្រុង​ជាច្រើន​នៅក្បែរ​រដ្ឋធានី​របស់ខ្លួន ដែល​វា​បាន​ក្លាយជា​ប្រទេស​អាស៊ី​ចុងក្រោយ​​បង្អស់ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ជ្រូក​ដែល​មិនទាន់​មាន​ឱសថ​ព្យាបាល​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក William Dar បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ខែកញ្ញា​ថា​”​យើង​កំពុង​រង់ចាំ​មើល​ថា​តើ​វីរុស​នៃ​ជំងឺ​ដែល​ប៉ះពាល់​តំបន់​​ចុះ​ខ្សោយ​ឬ​កាន់តែ​ឆ្លង​រាលដាល់​” ។ លោក បាន​និយាយថា​សំណាក​ឈាម​១៤ ក្នុងចំណោម​២០ ដែល​ត្រូវបាន​បញ្ជូន​ទៅ​អង់គ្លេស បាន​ធ្វើតេស្តិ៍​រកឃើញ​មេរោគ​ជំងឺ​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​និយាយ ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​អនុម័ត​បង្កើត​ក្រុមការងារ​ដែល​នឹង​រួមបញ្ចូល​ទាំង​ប៉ូលិស​និង​យោធា​ដើម្បី​ការពា​រការ​​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។ លោក​បាន​និយាយ ថា​វីរុស​នេះ​គឺ​ឆ្លង​មក​ពី​សណ្ឋាគារ ភោជនីយដ្ឋាន​ឬ​កម្មករ​ហ្វីលីពីន​នៅ​ក្រៅប្រទេស​ដែល​នាំ​យក​ផលិតផល​សាច់ជ្រូក​ពី​ប្រទេស​ដែល​រង​​ផលប៉ះពាល់​ជំងឺ​នេះ​។​

​ក្រសួង​កសិកម្ម​នេះ ខែ​សីហា បានចាប់ផ្តើម​ស្រាវជ្រាវ​តាមដាន កាលពី​ថ្ងៃទី ១៩ បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ការងាប់​ជ្រូក​នៅ​កសិដ្ឋាន​របស់​អ្នក​ចិញ្ចឹម​ហើយ​បាន​បញ្ជា​ឱ្យ​​សម្លាប់​ជ្រូក​ទាំងអស់​ចោល ដែល​នៅ​ចម្ងាយ​១ គីឡូម៉ែត្រ​ជុំវិញ​កសិដ្ឋាន​ឆ្លង​ជំងឺ​នេះ ។ រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​សេដ្ឋកិច្ច បាន​និយាយ​កាលពី​នៅ​ថ្ងៃទី​៦​ខែសីហា​ថា​ការឆ្លង​រាល​​ដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​កំពុង​ឆ្លង​រាលដាល​ពាសពេញ​តំបន់​អាស៊ី​នោះ គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ឆ្នាំនេះ​។ មេរោគ​នេះ​មិន​ត្រូវ​បាន​ដឹង​ថា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​​ហើយ​ថា​”​យើង​មិន​ទាន់​ស្ថិត​ក្នុង​ដំណាក់កាល​ឆ្លង​រាលដាល​ខ្លាំង​នៅឡើយ​ទេ​”៕​ដោយ​៖​សុខា​/sn

មន្ត្រី​ហ្វីលីពីន​អះអាងថា ការកើត​ជម្ងឺប៉េស្ត​ជ្រូក​នេះ​បណ្តាលមកពី​ការនាំ​អាហារ​សាច់ជ្រូក​ចូលមក​ពី​ប្រទេស​កើត​ជម្ងឺ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម