ការសិក្សា​ស្រាវជ្រាវ​អំពី​ការផលិត​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម និង​រលាយ​ក្នុង​ធម្មជាតិ

447
ចែករម្លែក

ដោយ​: ផុស​ផល / ភ្នំពេញ​:
លក្ខណៈសម្បត្តិ​នៃ​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម និង​ងាយ​រលាយ​ក្នុង​ធម្មជាតិ
​លក្ខណៈសម្បត្តិ​នៃ​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម និង​រលាយ​ក្នុង​ធម្មជាតិ​រួមមាន​ដូចជា​ពេល​ដាំ​មិនចាំបាច់​យក​ថង់​ចេញ​ដែល​មិនរ​ង្កើ​ដល់​ឫស​ដែល​ជួយ​អោយ​កូនឈើ​មាន​អត្រា​រស់​ខ្ពស់ ចំនេញ​ពេលវេលា និង​អាច​ប្រើប្រាស់​ជាមួយ​ឧ​បក​ណ៍​ដាំ​ឈើ​បាន​។ ម្យ៉ាងវិញទៀត​ថង់​បណ្តុះ​កូនឈើ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ជាតិ​N P K ស្រាប់ និង​អាចដាក់​ជី​ឬ​សារធាតុចិញ្ចឹម​បន្ថែម​ក្នុងពេល​ផលិត ហើយ​មាន​សមត្ថភាព​ក្នុងការ​ស្រូបយក​ទឹក ឬ​សំណើម​ខ្ពស់ ដែលមាន​សារប្រយោជន៍​ចំពោះ​ការដាំ​កូនឈើ​នៅ​តំបន់​ដែល​មិនសូវមាន​ភ្លៀង​ធ្លាក់​។​

​រូបភាព​ទី​១ ការបង្កើត​សូលុយស្យុង​ដើម្បី​ផលិត​ថង់

វិធីសាស្ត្រ​ធ្វើ​
​ការពិសោធន៍​នេះ​ដឹកនាំ​ដោយ​បណ្ឌិត សុខ ហេង ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ និង​ទទួលបាន​ការផ្តល់​បច្ចេក​ទេស និង​ថវិកា​ពី Korea Institute of Materials Science នៃ​សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​។ ការសិក្សា​នេះ​មាន​វត្ថុធាតុដើម​សំខាន់ៗ​ដូចជា ម្សៅ​សំបក​បង្គា PVA(Polyvinyl Alcohol) ម្សៅដំឡូង​មី ឬ​ម្សៅពោត ជីអ៊ុយរ៉េ ឬ DAP(​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​)​។ ការកំណត់​រយៈពេលរ​លាយ គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ប្រភេទ​នៃ​កូនឈើ​ដែល​ត្រូវ​យកទៅ​ដាំ​ដូច្នេះ​ការប្រើប្រាស់​វត្ថុធាតុដើម​ត្រូវមាន​កំរិត​ខុសៗ​គ្នា​ផងដែរ​។​ ​ការផលិត​ថង់​នេះ​មាន​បី​ប្រភេទ​មាន​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​ខ្លី​(​ក្រោម​៨​ខែ​)​ត្រូវ​លាយ​ម្សៅដំឡូង​មី​៤៥% PVA ៣០% និង​ម្សៅ​បង្គា​២៥%​។ ថង់​កូន​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​មធ្យ​ម​(១៥​ខែ​)​ត្រូវ​លាយ​ម្សៅដំឡូង​មី​២០% ម្សៅ PVA ៥០% និង​ម្សៅ​បង្គា​៣០%​។ ថង់​រលួយ​រយៈពេល​វែង (៣​ឆ្នាំ​) ត្រូវ​លាយ​ម្សៅដំឡូង​មី ៥% ម្សៅ PVA ៧០% និង​ម្សៅ​បង្គា ៣៥%​។​

​រូបភាព​ទី​២ ថង់​កូនឈើ​ដែលមាន​ផលិត​រួច

លទ្ធផល​នៃ​ការស្រាវជ្រាវ​
​យោងតាម​លទ្ធផល​ពិសោធន៍​បង្ហាញថា​កូនឈើ​ដែល​បណ្តុះ​ក្នុង​ថង់​ដែល​ផ្ទុក​សារធាតុចិញ្ចឹម និង​រលួយ​ដោយ​ធម្មជាតិ​មាន​សុខភាព​ល្អ​។ ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​ខ្លី​មានការ​ពុកផុយ​លឿន ដោយមាន​ផ្សិត​ជា​ភ្នាក់ងារ​បំបែក​ថង់​ប្រភេទ​នេះ​អោយ​វា​រលួយ​លឿន (​លាយ​ម្សៅដំឡូង​មី​៤៥%) ថង់​កូនឈើ​ប្រភេទ​នេះ​សម្រាប់​ប្រើ​ជាមួយ កូនឈើ​អាកាស្សា​និង​ប្រេងខ្យល់​។ ចំពោះ​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​ក្នុង​រយៈ​មធ្យម​ផ្សិត​រំលាយ​ថង់​ប្រភេទ​នេះ​យឺត​ជាង​ដោយសារ​ម្សៅដំឡូង​មី​មាន​ចំនួន​តិចជាង​៣០% ហើយ​អាច​ប្រើប្រាស់​ចំពោះ​ប្រភេទ​កូនឈើ​ហូប​ផ្លែ​។ ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​វែង​មានការ​ពុកផុយ​យឺត​ជាង និង​រឹងមាំ​ជាង​ដោយសារតែ​លាយ​ម្សៅដំឡូង​មី​តិច​បំផុត​(៥%) និង​អាច​ប្រើប្រាស់​សម្រាប់​បណ្តុះ​កូនឈើ​បេង គ្រញូង និង​ប្រភេទ​ឈើ​ផ្សេងៗ​ទៀត​។​

​រូបភាព​ទី​៣ ការពិនិត្យ​ការលូតលាស់​របស់​កូនឈើ និង​បម្រែបម្រួល​ថង់
បណ្តុះ​កូនឈើ​រយៈពេល​វែង​(​ឆ្វេង​) រយៈពេល​មធ្យម​(​កណ្តាល​)
ថង់​រយៈពេល​ខ្លី​(​ស្តាំ​)​ក្នុង​រយៈពេល​៣​ខែ​

​ក្រៅពី​កំរិត​នៃ​ការ​រលាយ​របស់​ថង់ប​ណ្តុះ​កូនឈើ​ប្រភេទ​នេះ ក្រុមបច្ចេកទេស​នឹងធ្វើ​ការសិក្សា​ប​ន្តែ​ម​ទៅ​លទ្ធភាព​នៃ​ការ​ស្អិត​ជាប់​គ្នារ​បស់ថង់​ប្រភេទ​នេះ​បន្ថែមទៀត ដើម្បី​អនុវត្ត​ក្នុង​ការងារ​ផលិតកម្ម​ជា​លក្ខណៈ​ឧស្សាហកម្ម​៕

​រូបភាព​ទី​៤ កូនឈើ​ក្នុង​ថង់​

ទីតាំងផ្សាយពាណិជ្ជកម្ម