បញ្ជូន​ជនសង្ស័យ​៦​នាក់​រួម​និង​ថ្នាំញៀន​មួយចំនួន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​

425
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចុះបង្ក្រាប​ករ​ណី័​រក្សាទុក ឬ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​ស្ថិតនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​ពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​០៥​នាក់​ខ្លួន​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​នោះ​មាន​: ទី​១./​ឈ្មោះ ទេព ច​ន្នា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។ ២./​ឈ្មោះ ទេព ដា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។ ៣./​ឈ្មោះ ភោគ វីវ៉ា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​រស ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ៤./​ឈ្មោះ លូ រតនា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​លា​សា​រៀង ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ៥./​ឈ្មោះ អ៊ុ វុទ្ធី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ពោធិ៍​តា​រស ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ប្រភព​បាន​បន្តទៀតថា​៖ ក្រោយពី​ក​សាកសួរ​ជនសង្ស័យ​ឈ្មោះ អ៊ុ វុទ្ធី មក​ខ្លួន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ កាលី​ត​ឌូ រស់នៅ​ភ្នំពេញ​។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានធ្វើការ​ស្នើសុំ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ពន្លាត​ដែនដី​ទៅ​រាជធានី​ភ្ន​ពេញ កម្លាំង​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស សហការ​ជាមួយ​បញ្ជាការដ្ឋាន​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​វរ​សេនី​យ័​ទោ អ៊ួ​ង វិ​រៈ​រ័​ត្ម​មុន្នី នាយ​ការ​រិ​យា​ល័យ​បទល្មើស​គ្រឿងញៀន អ​.​ហ​.​ផ​.​ទ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖​រហូតដល់​ម៉ោង ១៩.០០ នាទី​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៩ ឈ្មោះ អ៊ុ វុទ្ធី បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ រុន រស្មី ហៅ​កាលី​ត​ឌូ នៅ​ចំណុច​២៣ តុលា ស្ថិតនៅ​ភូមិ​១៦ ក្រុម​១២១ សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន ។​ក្រោយពី​ឈ្មោះ កាលី​ត​ឌូ បានបង្ហាញ​ខ្លួន​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់​ទៀត ៦.​ឈ្មោះ រុន រស្មី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក​៣ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដកហូត​បានរួម​មានៈ ១.​ម្ស៉ៅ​ក្រាម​ពណ៌​ថ្លា​ចំនួន ០៧ កញ្ចប់ មាន​ទម្ងន់ ២២.១ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់ ) ២.​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន ៨៨ គ្រាប់​មាន​ទម្ងន់ ១០.៦៧ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់ ) ៣.​ម៉ូតូ​ចំនួន ០១​គ្រឿង ៤.​ទូរ​សព្ទ​ចំនួន ០៥​គ្រឿង ៥.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម