ត្រាក់ទ័រ រថយន្ត​កែច្នៃ​បា​កុង ៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​បាន​និង​បំផ្លាញចោល​

548
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ខេត្តពោធិ៍សាត់​: រថយន្ត​កែច្នៃ​ប្រភេទ​បា​កុង និង​ត្រាក់ទ័រ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាបបាន​និង​ធ្វើការ​បំផ្លាញចោល​ផងដែរ​។​

​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​កងរាជអាវុធហត្ថ បាន​បន្តការងារ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​រថយន្ត​ប្រភេទ​កែច្នៃ ដឹកជញ្ជូន​បទល្មើស​ឈើ​ចំនួន ២​គ្រឿង នៅ​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

​មធ្យោបាយ​ដែល​បម្រើ​ឲ្យ​បទល្មើស​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រើ​ខ្យល់​អ៊ី​ដ្រូ​ហ្សែ​ន ដើម្បី​កាត់ផ្ដាច់​ចោល​ជា​កំណាត់ៗ​។

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ម្សិលមិញ នេះ​កម្លាំង​សមត្ថកិច្ច​ការពារ​ធន​ធាន​ធម្មជាតិ ក៏បាន​បង្ក្រាប​ត្រាក់ទ័រ​បាន​ចំនួន ២​គ្រឿង​បន្ថែមទៀត​ខ​ណះ​ដែល​ក្រុម​បទល្មើស​យម​ទៅ​លាក់ទុក​ចំណុច​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកដល់​ថ្ងៃនេះ​ជា​លទ្ធផល​នៃ​ការបង្ក្រាប​សរុប​ចំនួន ៤​គ្រឿង ហើយ​មធ្យោបាយ​ទាំងនេះ​កំពុងដំណើរការ​បំផ្លាញ​ចោល​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ