​ប៉ុស្ដិ៍​កា​កាប​ទី​២​ចែក​សៀវភៅ​ស្នាក់នៅ​១០​គ្រួសារ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​

369
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ដឹកនាំ​ដោយ​លោក​ភា​ប្រុស​នាយប៉ុស្ដិ៍​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​បាន​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ​១០​គ្រួសារ​រស់ក្នុង​មូលដ្ឋាន​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ច​ជ័យ​។

​លោក​ភា​ប្រុស​នាយប៉ុស្ដិ៍​កា​កាប​ទី​២​ចំនួន​១០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​លោកនាយ​ប៉ុស្ដិ៍​បាន​ផ្ដាំផ្ញើរ​ក៏ដូចជា​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​មិនទាន់​បានធ្វើ​និង​គ្រួសារ​ដែល​ទើប​ផ្លាស់​មក​ថ្មី​រួសរាន់​មក​ធ្វើ​ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​អាច​បន្តធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​បន្តទៀត ។​

​លោក​បាន​បន្តទៀតថា ដោយឡែក​ចំពោះ បញ្ហា ល្បែងស៊ីសង និង គ្រឿងញៀន គឺជា បញ្ហា ធំ ដូច្នោះ ហើយ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម សហការ ណ៍ និង រាយការណ៍ ជូន សមត្ថកិច្ច នៅតាម មូលដ្ឋាន ដែល បងប្អូន រស់នៅ ដើម្បី ទប់ស្កាត់​ឱ្យបាន មុន និង ទាន់ពេលវេលា ហើយ អាជ្ញាធរ នឹង ប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋ មិន ខ្លាច នឿយហត់ ឡើយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម