តាមពិតសាកលវិទ្យាល័យ Excelpolitan University នៅ​ខណ្ឌ​សែន​សុខ ជាទី​តាំង​ល្បែង ស៊ីសង​ខុសច្បាប់​របស់​ជនជាតិ​ចិន​

539
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ ៖ កម្លាំង​នគរបាលនាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង Online ខុសច្បាប់ ​ដែលមាន​ស្លាក​យីហោ សាកលវិទ្យាល័យ Excelpolitan University និងឃាត់ខ្លួន​បាន​ជនជាតិ​ចិន ១០៥​នាក់ (​ស្រី​ចំនួន ១០​នាក់​)​។​ការចុះ​បង្ក្រាប​នេះ កាលពី​វេលា​ម៉ោង​៧​:​២០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ បានធ្វើ​ឡើង​នៅ​ចំណុចសាកលវិទ្យាល័យ Excelpolitan University អគារ​កម្ពស់​៩​ជាន់ នៅតាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រៅពី​ជនជាតិ​ចិន​ប្រុស​ស្រី ១០៥​នាក់​ត្រូវ​ឃាត់ខ្លួន កម្លាំង​នគរបាល​ក៏បាន​ដកហូតម៉ាស៊ីន​កុំ​ព្យូទ័​រលើ​តុ (Desktop) ដែលជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ចំនួន ៨០​គ្រឿង​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​នគរបាល​ជំនាញ បានបញ្ជូន​ខ្លួន​ក្រុម​ជនជាតិ​ចិន​ទាំងអស់នោះ​ទៅនាយកដ្ឋាន​ស៊ើបអង្កេតនិង​អនុវត្ត​ន៍នីតិវិធីក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​