​រថយន្ត​មិន​ស្គាល់​ម៉ាក ​បើក​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ បណ្តាល​ឲ្យ​ស្លាប់បុរស​ម្នាក់​

390
ចែករម្លែក

ដោយៈ សាវ​រក្ស​:​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​សុខៗលើផ្លូវ​ជាតិ​លេខ​៦A ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​មកពី​ក្រោយ​បាន​បុកពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃ​ចន្ទទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​សាលា​កសិកម្ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា ។​

​ជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អុល ចន្ថា អាយុ​៣២​ឆ្នាំ មុខរបរបើករថយន្ត​ដឹក​ឥដ្ឋនៅ​ព្រែក​ញ្ចា​ញ ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត ឃុំ​មេស​ព្រះ​ចន្ទ ស្រុក​ពារាំង ខេត្តព្រៃវែង ភិនភាគ​ជនរងគ្រោះ​ខាងលើ​ស្លៀកពាក់​អាវយឺត​ពណ៌​លឿង​ក្រ​មៅ​ ស្លៀកខោ​ខូវប៊យ​​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សង់ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 1CM.6505​ជិះ​តែម្នាក់ឯង​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​តាម​បណ្តោយ​ផ្លូវជាតិ លេខ​6A​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បាន​បើក​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ប្រហែល​៥០​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​មួយ​រំពេច ចំណែករថយន្ត​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម