អ្នកចាំទី ម៉ា​ញូ​អែល នូ​អ័​រ អះអាងថា ខ្លួន​នឹង​ចូល​និវត្ត​នៅពេល​លែង​ចង់​លេង​បាល់ទាត់​

538
ចែករម្លែក

​អ្នកចាំទី ម៉ា​ញូ​អែល នូ​អ័​រ (Manuel Neuer) អះអាងថា​ខ្លួន​នឹង​ចូល​និវត្ត​ពី​វិស័យ បាល់ទាត់​នៅពេលណា ខ្លួន​លែង​ចង់​លេង​។​

​អ្នកចាំទី​ជម្រើសជាតិ​អាល្លឺម៉ង់​និង​ជា​កីឡាករ​របស់​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich)​រូបនេះ​ជួប​បញ្ហា​ច្រើន ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​នៅតែ​បន្ត​ធ្វើជា​ប្រធាន​ក្រុម​ទាំង​ក្លិប​និង​ជម្រើសជាតិ​។​

​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ទើបនឹង​លេង​បាន​៤​លើក អំឡុង​រដូវ​កាល ២០១៧/១៨​ដោយសារ​មាន​បញ្ហា​របួស​ជើង និង​មាន​បញ្ហា​សាច់ដុំ​កំភួនជើង​ផងដែរ​។​

​បន្ទាប់ពី​ក្រុម​អាល្លឺម៉ង់​ចាញ់​ក្រុម​ហូ​ឡង់ ៤-២ កាលពី​យប់​ថ្ងៃ​សុក្រ​មក​មាន​សំណួរជា ច្រើន ​ត្រូវបាន​ចោទសួរ​ពី​តួនាទី​របស់ កីឡាករ​រូបនេះ ស្របពេល​មាន​ព័ត៌មាន​ថា ក្លិប Bayern កំពុង​សម្លឹងមើល​កីឡាករ​វ័យក្មេង អា​ឡិ​កសាន​ដឺ នូ​បេ​ល (Alexander Nubel) របស់​ក្លឹប Schalke ដើម្បី​មក​ជំនួស​រយៈពេល​វែង​។​

​ប៉ុន្តែ នូ​អ័​រ ដែល​នឹង​បង្ហាញមុខ​ជាមួយ​ក្រុម​ជម្រើសជាតិ​លើក​ទី​៩០ សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​អៀរ​ឡង់​ខាងជើង​នោះ នៅ​មិនទាន់​ចង់​ចូល​និវត្ត​នៅឡើយ​ទេ ដោយ អះអាង ថាខ្លួន​នៅមាន​តួនាទី​សំខាន់​នៅឡើយ​។​

​នូ​អ័​រ បាន​និយាយថា “​ខ្ញុំ​នៅមាន​អារម្មណ៍​ថា ខ្ញុំ​នៅមាន​អ្វី​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​សម្រាប់​ក្រុម​ជម្រើសជាតិ ហើយ​ថា គ្រប់គ្នា​សប្បាយចិត្ត​ដែល​ខ្ញុំ​នៅទីនេះ​។ ប្រាកដ​ណាស់​ថា ខ្ញុំ​ត្រូវ​បង្ហាញមុខ អំឡុងពេល​ប្រកួត​”​។​
​នូ​អ័​រ នៅ​ជា​អ្នកចាំទី​លេខ​១​របស់​ក្លឹប​និង​ប្រទេស ប៉ុន្តែ​ក៏​កំពុងស្ថិត​នៅក្រោម​សម្ពាធ​ផងដែរ​៕​ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ម៉ា​ញូ​អែល នូ​អ័​រ (Manuel Neuer)

ទីតាំងផ្សាយពាណិជ្ជកម្ម