ស្នងការ​នគរបាល​ខេត្ត​ជម្រុញ​មន្ត្រីក្រោមឱវាទ​បង្កើន​ការអនុវត្តន៍​ការងារ​និង​ផ្តល់​សេវា​ស​ធារ​ណៈ​

285
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោរ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ជម្រុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​ដែល​រស់នៅ​ក្បែ​និង​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ចូល​រួមរក្សា​សន្តិសុខ​ណ្តា​ប់​ធ្នាប់​ទប់ស្កាត់​រាស់​បទល្មើស​នានា​ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោរ​ខូវ លី បាន​ជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ណ៍​រប​ស់​កម្លាំង​នគរបាល​ប្រចាំ​ខែសីហា​។​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ខាងមុខ​។​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោកស្នងការ​បានបញ្ជាក់​ទៀតថា ដើម្បី​ធានាបាន​នូវ​មូលដ្ឋាន មាន​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ​នោះ មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ទប់ស្កាត់ បង្ក្រាប បទល្មើស​នៅក្នុង​មូលដ្ឋាន​។​ត្រូវ​ក្តាប់​ឱ្យបាន​នូវ​រាល់​ព័​មាន​អសន្តិសុខ​សង្គម​ដើម្បី​ដាក់​វិធានការ​បង្ក្រាប​អោយបាន​ទាន់ពេលវេលា​។​

​លោកស្នងការ​ក៏បាន​សំដែង​នូវ​ការកោតសរសើរ​ផងដែរ​ចំពោះ​មន្ត្រីនគរបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួរ​នាទី​ភារកិច្ច​របស់ខ្លួន​ធ្វើឱ្យមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ដល់​ពួកគាត់​។​នៅក្នុង​ឱកាស​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​គោលដៅ​។​

​ជាពិសេស​នៅតាម​ទី​វត្ត​អារាម​និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង​និង​ត្រូវ​ត្រៀម​បង្ការ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្នុង​ការជួយ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ក្នុងពេល​កើតឡើង​ជាយថាហេតុ​។​ជាមួយនេះ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម