ខេត្តសៀមរាប​ពិនិត្យ​និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ពលរដ្ឋ​ទូទៅ​ដោយ​ឥតគិតថ្លៃ​​

389
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បានរៀបចំ​ពិធី​បើក​ការពិនិត្យ​និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ឥតគិតថ្លៃ​។​ដោយមាន​ការចូលរួម​ពី​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត​និង​លោកស្រី​ហ្សូ​ហុង​(ZhouHong)​តំណាងឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​មកពី​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​បាន​និយាយថា​ការពិនិត្យ​និង​វះកាត់​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​៩ ខែកញ្ញា ឆ្នាំ​២០១៩​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​ចិន​មកពី​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដូចនេះ​សូម​បងប្អូន​ដែលមាន​ជំងឺ​ខាងលើ​សូម​ទៅពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​លោក​បាន​បន្តថា​ក្នុងនាម​អាជ្ញា​ខេត្ត​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​ចិន​មកពី​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​សម្ភារ​ផ្ទាល់ខ្លួន​មកជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។​

​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​ចិន​មកពី​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បានមក​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ពួកគាត់​។​ជាពិសេស​អាជ្ញាធរខេត្ត​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​នាំ​គ្រូពេទ្យ​ចំណានៗ មក​ព្យាបាល​ជំងឺ​ដល់​ពួកគាត់​៕S/

​រូបភាព​:​ការពិនិត្យ​និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម