នាយករដ្ឋមន្ត្រី​ថៃ​ចុះ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ភាគ​ឦសាន​

442
ចែករម្លែក

​ផ្លូវលំ​ជនបទ​៥២​កំពុង​ស្ថិត​ក្រោម​ទឹក​និង​មិន​អាច​ធ្វើ​ចរាច​ឬ​ណ៍​បាន​នៅឡើយ​នៅក្នុង​ខេត្ត​ចំនួន​៦​នៅ​ភាគ​ឦសាន​ក្រោយពី​ព្យុះ​ត្រូវ​ពិ​ក​Podul និង Kajiki​បាន​បក់​កាត់​កាលពី​សប្តាហ៍​មុន​។​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កញ្ញា​បាន​ដឹកនាំ​ដំណើរ​ចុះ​ត្រួតពិនិត្យ​និង​សួរសុខទុក្ខ​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត យ៉ា​សូថន​និង​អ៊ូបន​ រ៉ា​ត​ចា​ថា​នី ដោយ​មាន​ការ​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​គមនាគមន៍ និង​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​អានុ​ពង់ ផាវ​ចិន្តា បានអោយដឹងថា អ្នក​ត្រូវបាន​ជម្លៀស​ពី​ទឹក​ជំនន់​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន ត្រូវបាន​ផ្តល់​ជម្រក​នៅតាម​ជម្រក​បណ្តោះអាសន្ន ទឹក​​ផឹក​និង​អាហារ​។​អាជ្ញាធរ​ក៏​ផ្តល់​ទូក​និង​រថយន្ត​សំរាប់​ការធ្វើដំណើរ​នៅ​តំបន់​ជន់​លិច​។​

​ចំណែក​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយថា វត្ត​សរុប​១៧៨​នៅ​២០​ខេត្ត​នៅ​ទូទាំងប្រទេស​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ព្យុះ​។​

​ឆាយ៉ា​ផូល ធី​ទី​កាស់ នាយក​នៃ​នាយកដ្ឋាន​បង្ការ​និង​សម្រាល​គ្រោះមហន្តរាយ បាន​និយាយថា ខេត្ត​ចំនួន​៣២​បាន​រង​ឥទ្ធិពល​ពី​ព្យុះ​Podul និង Kajiki ចាប់តាំងពី​ថ្ងៃ​២៩​សីហា​​មក ដោយ​បង្ក​ការលិចលង់ និង​ការបា​ក់ដី​។​សរុប​ផ្ទះ​៣៦៨.៩១៨ រង​ការខូចខាត និង​មនុស្ស​២៧​នាក់​បាន​ស្លាប់​។​

​លោក​បាន​បន្ថែមថា មនុស្ស​១៦.២៣១​នាក់ នៅ​រង់ចាំ​ការជម្លៀស នៅពេល​ខេ​ត Phitsanulok, Phichit, Amnat Charoen, Yasothon, Ubon Ratchathani, Roi Et និង Si Sa Ket នៅ​មាន​ទឹក​ជន់​លិច​៕​ដោយ​៖​វាសនា​

ទឹកជំនន់​វាយប្រហារ​១៧៥​ស្រុក​នៅ​ភាគ​ខាងជើង ឦសាន និង​ខាងកើត​ប្រទេស​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម