មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​ផលិត​ដំណាំ​ស្រូវ​សរីរាង្គ​

483
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​មន្ត្រី​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តព្រះវិហារ​លោក​ស្រ៊ុន​បូ​រិន្ទ​អនុប្រធាន​មន្ទីរ​ដឹកនាំ​មន្ត្រី​ចំនួន​២​រូប​ក្នុង​ការិយាល័យ​ក្ស្រេ​សាស្ត្រ​និង​មន្ត្រី​ក​ការិយាល័យ​អភិវឌ្ឍ​សហគមន៍​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។

ក្រោម​ការសម្របសម្រួល​របស់លោក​សយ​បញ្ញា​អនុប្រធាននាយកដ្ឋាន​ដំណាំ​ស្រូវ​ព្រមទាំង​សហការី បាន​ចូលរួម​សម្របសម្រួល​លើ​បច្ចេកទេស​ផលិត​ដំណាំ​ស្រូវ​សរីរាង្គ​។​ក្នុងនោះ​ពិនិត្យ​ស្រែ​បង្ហាញ​របស់​កសិករ​ឈ្មោះ​ថន​វឿន​នៅ​ភូមិ​សេដ្ឋកិច្ច​។​

នៅ​ទីតាំង​ស្នាក់ការ​សហគមន៍​កសិក​ម្ម​កែលំអរ​ជី​ភាព​រស់នៅ​នៅ​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​ដែលមាន​ចូលរួម​សរុប​៣៥​នាក់​។​ស្ត្រី​២៧​នាក់​គាំទ្រ​សកម្មភាព​ដោយ​រដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០១៩៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម