​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​

346
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​នៅតាម​ផ្លូវ​កៅស៊ូ​ត​ព្យា​ប់​ផ្លូវជាតិ​លេខ​៤៤​ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​ស្រុក​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda Dreamc125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ​1E-1826​។​បើកបរ​ដោយ​ឈ្មោះ​នួន​សំអាត​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​(​មិន​ពាក់មួក​សុវត្ថិភាព​)​។​នៅ​ភូមិ​ព្រៃ​ផ្តៅ​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​បន្ត​ជនរងគ្រោះ​បាន​ឆ្លង​គំនូស​ទ្រូងផ្លូវ​បម្រុង​ចូល​ផ្ទះ​(​ចំណែក​ផ្លូវ​ម្ខាង​ទៀត​)​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​SSANGYONGISTANA​ផលិត​ឆ្នាំ​១៩៩៦​ប្រភេទ​ដឹក​អ្នកដំណើរ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2R0347​បើកបរ​ពី​លិចទៅ​កើត​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួនបាត់​។​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្លាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម