បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង​

445
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលប្រជុំ​មន្ទីរ​ពា​ណិ​ជ្ចក​ម្ម​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩ មាន​រៀបចំ​ពិធី​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិក​ជ្រើសតាំង​សភា​ពាណិជ្ជ​កម្ម​ខេត្តបាត់ដំបង​អាណត្តិ​ទី​១ ក្រោម​អធិបតីភាព​លោក វ៉េង សុធី រដ្ឋ​លរ​ខា​ធិ​កា​ក្រសួងពាណិជ្ជកម្ម តំណាង​លោក​បណ្ឌិត ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ហឿង សុគន្ធ អភិបាលរង​ខេត្ត​តំណាង លោក​ងួន រតនៈ​អភិបាលខេត្ត​។​

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​លើកឡើងថា កន្លងៗ​ក​មណ្ឌល​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ដោយសារ​ខេត្ត​ប៉ៃលិន ពុំទាន់​មាន​លក្ខណៈសម្បត្តិ​គ្រប​គ្រាន់ ក្នុងការ​ប​ង្កើ​សភាពាណិជ្ជកម្ម​ដោយឡែក​របស់ខ្លួន ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានសម្រេច​បញ្ចូល​សភា​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ចូលក្នុង​មណ្ឌល​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង ប៉ៃលិន​ដោយយោង​តាម​មាត្រា​១ នៃ​ច្បាប់​ស្តីពី​សភាពាណិជ្ជកម្ម​ហើយ​បាន​ដំណើរការ​បោះឆ្នោត​ចំនួន​២​លើក​រួចមកហើយ​។ អាណត្តិ​ទី​១​លើក​ទី​១ នៅ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០០៤​។ អាណត្តិ​ទី​២ លើក​ទី​១ នៅ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៥​។ ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​មានការ​រីកចម្រើន​គ្រប់​វិស័យ នៅតាម​បណ្តា​រាជធានី ខេត្ត​ទូទាំងប្រទេស​បានធ្វើឱ្យ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ប៉ៃលិន​ជាដើម មានលទ្ធភាព​អាចបង្កើត​សភាពាណិជ្ជកម្ម​ខេត្ត​ដោយឡែក​របស់​ខ្លួ​នៀ​ហេតុ​ធ្វើឱ្យ​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង​មិនមាន​សភាពាណិជ្ជកម្ម​ខេត្ត​ណាមួយ​ចំណុះ​ទៀត​ទេ​។​

​លោក ហឿង សុគន្ធ អភិបាលរង​ខេត្ត​មានប្រសាសន៍ថា ខេត្តបាត់ដំបង​មាន​រោងចក្រ​ខ្នាត​ធំ​(​ធុន​ធ្ងន់​) ចំនួន​១៥​កន្លែង ក្នុងនោះ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មាន​ចំនួន​៨​កន្លែង​។ ក្រៅពីនេះ ខេត្ត​មាន​ក្រុមហ៊ុន​សហគ្រាស​ពាណិជ្ជកម្ម​សរុប​មាន​ចំនួន​៧២២ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​៣៤៣​សាខា​ក្រុមហ៊ុន ចំនួន​៣០១ សហគ្រាស​ម៉ាស៊ីនកិនស្រូវ​ចំនួន​៣០៤ សហគ្រាស​ផ្សេងៗ​ចំនួន​៧៨​សហគ្រាស​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​ឯកជន​ចំនួន​១៨​។ មាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ បានចេញ​ដោយ​ក្រសួង​មាន​ចំនួន​១៤​ការដ្ឋាន រួមមាន​៖ អាជីវកម្ម​សំណង់​៦​ការដ្ឋាន អាជីវកម្ម​អារ​២​ការដ្ឋាន​ការ​ស្វែង​រុករក​ថ្ម លោហៈ​២​ការដ្ឋាន ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ​២​ការដ្ឋាន និង​អាជីវកម្ម​ដីក្រហម​២​ការដ្ឋាន​។ សេវាករ​អគ្គិសនី​ចំនួន​២៩​មូលដ្ឋាន​។ ចំនួន​ភូមិ​សរុប​ដែលមាន​បណ្តាញ​អគ្គិសនី នៅក្នុង​ខេត្ត​ចំនួន​៧៤៤​ភូមិ ស្មើនឹង​៩២​ភាគរយ នៃ​ភូមិ​សរុប​អស់​(៨០៩​ភូមិ​)​។ គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៩ ស្ថានីយ​ប្រេង​ឥន្ទ​នៈ ក្នុង​ខេត្តបាត់ដំបង​សរុប​ចំនួន​១៩៩​ស្ថានីយ​។ មាន​ស្ថានីយ​ស្តុក​ប្រេង និង​ចែកចាយ​ប្រេង​ឥន្ទ​នៈ​ចំនួន​៨១​រមណីយដ្ឋាន​ទេសចរណ៍ ក្នុង​ខេត្ត​ចំនួន​៥២​កន្លែង មាន​សណ្ឋាគារ​ចំនួន​៤៩ ស្មើនឹង​១,៨៩៦​បន្ទប់ និង​ភ្ញៀវ​(​ផ្ទះសំណាក់​)៨២​កន្លែង​ស្មើនឹង​១,៤៣៦​បន្ទប់​។ ខេត្តបាត់ដំបង​មាន​ទំនិញ​សក្តានុពល​សំខាន់ៗ មានដូចជា​ស្រូវ អង្ករ ដំឡូង​មី ពោតក្រហម មៀន​ក្រអូប មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) ក្រូចពោធិសាត់ ម្នាស់ ស្វាយកែវ​ល្មៀត ផ្លែ​ទំពាំងបាយជូរ ដូងប្រេង បន្លែ​។​ល​។​

​បន្តម​កលោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រដា​សន៍​ថា ស្រុក​ខ្មែរ​មាន​សភាពាណិជ្ជកម្ម​រហូត​ដល់​១៤​មណ្ឌល​។ ដោយ​ខេត្ត​ប៉ៃលិន ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ មាន​សក្តានុពល​សេដ្ឋកិច្ច​គ្រប់គ្រាន់ ក៏​បំបែក​ចេញពី​ខេត្តបាត់ដំបង ខេត្តកំពត និង​ខេត្តកំពង់ចាម​។ រហូតមកដល់​ពេលនេះ យើង​មាន​សភាពាណិជ្ជកម្ម​ចំនួន​១៧​មណ្ឌល​។ ទិសដៅ​ទៅ​ថ្ងៃមុខ​នឹង​បង្កើត​២៥​ខេត្ត​ក្រុង​។ បើ​ខេត្ត​ណា​មានលទ្ធភាព​យើង​នឹង​បង្កើត​ជូន​។​

​ចំណែក​លោក សែ​ស សុធី ប្រធានស្តីទី​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ឯកជន​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​ថា លក្ខណៈ​សំខាន់​នៃ​ដំណាក់​ការបោះឆ្នោត​ជ្រើសរើស​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង មាន​បី​ដំណាក់កាល​ធំៗ​៖ ១.​ការផ្សព្វផ្សាយ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១០​ខែតុលា សម្រាប់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកបោះឆ្នោត​។ ២.​ចាប់ពី​ថ្ងៃទី​១១​ខែតុលា ចូលដល់​ការផ្សព្វផ្សាយ​ណែនាំ​ពី​ការឃោសនា​បេក្ខជន​ឈរឈ្មោះ ដើម្បី​ដាក់​លេខ​រៀង ក្នុង​សន្លឹកឆ្នោត និង​ទី​៣ គឺ​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៩៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម