ឈាម​ស្រែក​ស្បែក​ហៅ​មែន​! សម្លាប់​គេ​នៅ​តាខ្មៅ​ខំរ​ត់ដល់​សៀមរាប មិនបាន​មួយថ្ងៃ​ផង​ត្រូវអាវុធហត្ថ​ចាប់បាន​

1758
ចែករម្លែក

(សៀមរាប)៖ក្រោយ​កំណត់​អត្តសញ្ញាណ​ឃាតករ​បាន​តាមរយៈ​កា​ម៉េ​រ៉ា​សន្តិសុខ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​ ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​និង​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប នៅថ្ងៃនេះ​បាន​ចាប់បាន​ជនដៃដល់​ដែល​ចាក់​សម្លាប់​ជនរងគ្រោះ​នៅក្នុង​បន្ទប់ទឹក​ផ្ទះ​​បើក​Internet កណ្តាល​ក្រុង​តាខ្មៅ កាលពី​ល្ងាចម្សិលមិញ​បាន​ហើយ​។​

​នាយ​អាវុធហត្ថ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ជនដៃដល់​យើង​តាម​ចាប់បាន​នៅមុននេះ​បន្តិច នៅតាម​ផ្លូវ​ក្នុង​ខេត្តសៀមរាប ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ប្រហែល​កំពុងធ្វើដំណើរ​ទៅផ្ទះ​ឪពុក​របស់ខ្លួន​»​ហើយ​បើតាម​ការសួរនាំ​ជំ​ហ៊ាន​ដំបូង គឺ​ជនសង្ស័យ​ជំពាក់​​លុយ​គេ ដោយសារតែ​លេង​ហ្គេម​ចាញ់ ដូច្នេះ​ក៏មាន​គំនិត​ចាក់​សម្លាប់​ប៉ង​ប្លន់​ទ្រព្យសម្បត្តិ​។​

​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​«​ប្រតិបត្តិការ​តាម​​ចាប់​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ៅ ភិ​រុណ​អភិបាល​ខេត្តកណ្តាល​ដោយ​ត្រូវ​​តែ​ចាប់​ឃាតក​ឲ្យ​បាន​»​។​

​ឃាតកម្ម​បានកើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​០២​កក្កដា​នៅផ្ទះ​បើក​អ៊ី​ន​ធឺ​ណែ​ត យីហោ​ក្រុង​ណេ​ត​ផ្លូវ​២០៥​ភូមិ​តាខ្មៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​រងគ្រោះ​ឈ្មោះ រ​ត្ន័ ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ជា​បុគ្គលិក​ស្នាក់​នៅផ្ទះ​បើក​អ៊ី​ន​ធឺ​ណែ​ត​នេះ​តែម្តង​។​

​តាមរយៈ​កា​ម៉េ​រ៉ា និង​សាក្សី ជនល្មើស​មានតែ​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌ ផ្កាឈូក ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ មាន​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​។​សាក្សី​ម្នាក់​ដែល​បាន​ចូល​លេង​ហ្គេម​នៅ​កន្លែងផ្ទះ​បើក​អ៊ី​ន​ធឺ​ណេ​ត​នេះ​ពេលនោះ បានឃើញ​ជនល្មើស​ម្នាក់ ដែលមាន​ភិនភាគ​ខាងលើ ចូល​លេង​ហ្គេម ហើយ​ក្រោយមក​ជនល្មើស​ដើរចូល​ក្នុង​បន្ទប់ទឹក​និង​ស្រែកហៅ ជនរងគ្រោះ​ចំនួន​២​ដងដោយ​ប្រាប់ថា​បន្ទប់ទឹក​ស្ទះ ពេលនោះ​ជនរងគ្រោះ​ក៏​ដើរចូល​ទៅតាម ក៏​ឮ​សម្រែក​ជនរងគ្រោះ​ថា​បង​កុំៗ រួច​ជនល្មើស​ក៏បាន​ស្រែកហៅ​សាក្សី ឈ្មោះ​ឃ​.​ស​.​ធ​ឲ្យ​ចូលក្នុង​បន្ទប់ទឹក​ទៀត​ដោយ​ប្រាប់ថា​មេកា​ដួល​បោក​ក្បាល​ក្នុង​បន្ទប់ទឹក តែ​គាត់​មិន​ចូល​ទេ​ហើយ​រត់​ចេញមកក្រៅ​ស្រែកហៅ សន្តិសុខ​និង​អ្នកជិតខាង​ឲ្យ​មកជួយ ពេលនោះ​ក៏​ឃើញ​ជនល្មើស​រត់ចេញ​ពីក្នុងផ្ទះ ហើយ​រត់តាម​ផ្លូវ​ទៅ​ទិស​ខាងត្បូង​បាត់​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម