ផ្សារ​ឃ្លាំង​រំសេវ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ ឆេះ​អស់​ចំនួន ៤០​តូប

526
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ យ៉ាង​សន្ធោសន្ធៅ អស់​ចំនួន ៤០​តូប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលាម៉ោង ១១​និង ២០ នាទី​យប់ ថ្ងៃ​អង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩ ​នៅត្រង់ចំណុច មុខមជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

​យោងតាម​សម្ដី​សន្តិសុខ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គាត់​ឃើញ​មាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខ្សែភ្លើង​ខាងក្រៅ​តូប បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឆ្លង​ដល់​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច ចុះមក​អន្តរា​គម​ន៍​ និង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ចុះមក​បាញ់​ពន្លត់​ជា​បន្តបន្ទាប់​។​

ខណៈពេល​នោះដែរ ​គេ​សង្កេតឃើញប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​តូប​បាន​ញាប់ដៃ​ញាប់ជើង​បើក​តូប​យក​ទូរស័ព្ទ​ចេញពី​តូប​ដើម្បី​កុំ​ឲ្យ​អគ្គិភ័យ​ឆេះ​តូប​គាត់ទាន់​។ ស្របពេលនោះ​ក៏មាន​សមត្ថកិច្ច​យើង​ជួយ​អន្តរាគមន៍​ការពារ​ទ្រព្យសម្បត្តិ​ជូន​ប្រជាពលរដ្ឋ​និង​សង្កេតឃើញ​មាន​លោក​អភិបាលក្រុង​ភ្នំពេញ​លោក​អភិបាលរង អភិបាលខណ្ឌ​និង​អធិការ​ខណ្ឌ ព្រមទាំង​មន្ត្រីរាជការ ជាច្រើន​នាក់​ទៀត​បាន​ចុះមក​ជួយ​អន្តរាគមន៍​នៅក្នុង​ហេតុការណ៍​នេះ​ផងដែរ។

​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​បានបាញ់ពន្លត់ឲ្យងលត់នៅវេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី ១១ ខែកញ្ញា​ឆ្នាំ ២០១៩ ​រលត់​ជា​ស្ថាពរ១០០% ដោយប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ៣៦ គ្រឿង​។

ការខូចខាត​ចេះ​តូប​អស់​ចំនួន ៤០​តូប ដោយ២៥​តូប​ឆេះ​ទាំងស្រុង និង​១៥​តូប ខូចខាត​ទ្រព្យសម្បត្តិ ។ករណី​អគ្គីភ័យ​ឆាប់ឆេះ​ខាងលើនេះ​គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម