​យក​ដុំថ្ម​គប់​ទៅលើ កញ្ចក់​រថយន្ត​គេ ត្រូវ​ចាប់បញ្ជូន ទៅ​តុលាការ​

1222
ចែករម្លែក

​បាត់ដំបងៈ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​រសៀល​ថ្ងៃទី ១៤​ខែមីនា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការខេត្ត ពីបទ​យក​ដុំ ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដទៃ បណ្តាល​ឳ្យ​បែក​។ ជនសង្ស័យ​រូបនេះ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១០:៣០ ព្រឹក នៅ​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។
​ ​
សមត្ថកិច្ច​មូលដ្ឋាន បាន​ឳ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ​យឹម ជំនោរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

សមត្ថកិច្ច បាន​បន្តថា ជនសង្ស័យ​មាន​កំហឹង​នឹងមាន​បញ្ហា​ទំនាស់​ដីធ្លី​ជា មួយ​ម្ចាស់​រថយន្ត ទើប​យក​ដុំថ្ម គប់​ទៅលើ​រថយន្ត ដែល​គេ​ចត​ចោល​។ ករណី នេះ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជន សង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវីធី​ច្បាប់​៕ដោយៈ​គ្រញូង/V​

ជនសង្ស័យ​ឈ្មោះ​យឹម ជំនោរ​ដែល​យក​ដុំថ្ម​គប់​រថយន្ត​គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម