បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​ចំនួន​ពីរ​នាក់​តាម​ដីកា​របស់​តុលាការ

327
ចែករម្លែក

​ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ភ្នំព្រឹក​កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​ពីរ​នាក់​តាម​ដីកា​របស់​តុលាការ​។​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២នាក់​នេះ​ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​១១​ ខែកញ្ញា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​អូរ​ថ្មី​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

លោក​វរ​សេន​ឋិ​យ៍​ទោ​ សារ៉េត វិ​សេដ្ឋ​ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​
សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ ប៊ុត ញី​ ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ​នៅ ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង (​ចាប់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៧៣)​និង​ឈ្មោះ សន ចាន់ថា (​ហៅ​កណ្តុរ​)​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ ស្នូល​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជម​សង្ស័យ​ទាំងពីរ​នាក់ ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៤៩២​និង​លេខ​៤៧៣​គឺ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ​ឡូ​​យ ចាន់​ត្រា ចុះ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ ២០១៩ ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​និង​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន លេខ​៤៩២​ចុះ​ថ្ងៃទី​១៩​សីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧​ខែ មិថុនា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​អូរ​ថ្មី​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ក្រោយ​ចាប់ខ្លួន​រួច​បាន​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/