​រដ្ឋមន្ត្រី​ធនធានទឹកៈ​បារម្ភ​ពី​ទឹកជំនន់​ថ្មី​បន្ថែម​លើ​ជំនន់​ចាស់​ដែល​ស្រក​យឺតៗ​

732
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជំនន់​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​យឺត​នាំ​ឱ្យមក​នូវ​ការបារម្ភ​កើតមាន​ជំនន់​ថ្មី​បន្ថែម​ត្រូវ​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បកស្រាយ​ថា​មកពី​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ដោយ​ឥទ្ធិពល​ព្យុះ​ទី​១៤​មាន​ចំនួន​ដល់​រាប់ពាន់​លាន​ម៉ែត្រគូប​។​

​ព្រម​ពេល​ជាមួយនឹង​ទឹក​ស្រក​យឺត​មិនទាន់​ផុត​កម្រិត​ប្រកាសអាសន្ន​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​ចាប់ផ្តើម​កកើត​អូស​កាត់​លើ​ប្រទេស​ឡាវ​។​រួច​រំ​កឹ​ល​ចុះមក​នៅ​ចន្លោះ​ប៉ាក់​សេ​និង​ខេត្តស្ទឹងត្រែង​អាច​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​មកទៀត​ទើប​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​បន្ថែម​ឱ្យ​បន្ត​ចាត់វិធានការ​ទប់ ទល់​គ្រោះទឹកជំនន់​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​ថា​ជំនន់​ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​របស់​ប្រទេស​កម្ពុជា​ស្រក​ចុះ​យឺត​គួរឱ្យ​ព្រួយបារម្ភ​បំផុត​។​នូវ​ការកើត មាន ទឹក​ជំ ន​ន់​ថ្មី​មក បន្ថែម​ដោយ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) ដែល​នឹង រំ​កឹ​ល​ចុះ មក​នៅ ចន្លោះ ទី ក្រុង​ប៉ាក់​សេ​(​ឡាវ​)​និង​ខេត្តស្ទឹងត្រែង​។​

​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ក្រចេះ​និង​ខេត្តកំពង់ចាម​ដែល​បាន​ឡើង​ចូលដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​ស្រក​ចុះទៅ​វិញ​យឺតៗ​បំផុត​នេះ​។​លោក​រដ្ឋមន្ត្រី​ពន្យល់ថា​បណ្តាលមកពី​បរិមាណ​ទឹកភ្លៀង​ក្រោយពេល​ព្យុះ​ទី​១៤​ឈ្មោះ​កា​ហ្សា​គី​រលាយ​បាន​ធ្លាក់​មក​រាប់ពាន់​លាន​ម៉ែត្រ​គីប​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ​។​ទឹក​ទាំងនោះ​ត្រូវ​ហូរ​ចូលក្នុង​ទន្លេមេគង្គ​យ៉ាងគំហុក​នៅពេល​ដំបូង​និង​ជា​បន្តបន្ទាប់​គឺ​ទឹក​នៅតាម​ទំនាប​នៃ​អាង​ទន្លេមេគង្គ​រួមជាមួយ​នឹង​ការធ្លាក់​ភ្លៀង​ថ្មី​បន្ថែ​ប​រាល់ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​ជាធម្មតា​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ស្ទឹងត្រែង​ឡើង​ចុះ​លឿន​ចន្លោះ​ពី​០.៥០​ទៅ​០.៧០​ម៉ែត្រ ក្នុង រយៈពេល ២៤ ម៉ោង​។ តែ​នៅ​ក្នុងការ​ជន់​ឡើង​លើក​នេះ ទឹកបាន​ហក់​ឡើង​លឿន​ដល់ពេល​ស្រក​វិញ​យឺត​បំផុត​គឺ​បានតែ​០.២០​ទៅ​០.៣០​ម៉ែត្រ​។​ក្នុង​រយៈពេល​២៤​ម៉ោង​។​ឯ​នៅ ខេត្ត ក្រចេះ​និង​ខេត្តកំពង់ចាម​ទឹក​ស្រក​យឺត​ជាងនេះទៅទៀត គឺ​នៅក្នុង​រយៈ​២៤ ម៉ោង ទឹក​ស្រក​បានតែ​ពី​០.២​ទៅ​០.០៣​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក​លឹម​គានហោ​បញ្ជាក់ថា​ល្បឿន​ទឹក​ដែល​បាន​ស្រក​ចុះ​យឺតៗ​បំផុត​ព្រម​ពេល​ការកើតមាន​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​ដែល​អូស​ពី​ថៃ​ទៅ​វៀតណាម​កាត់​លើ​ភាគ​កណ្តាល​ប្រទេស​ឡាវ​និង​រំ​កឹ​ល​ចុះ​ដល់​ចន្លោះ​ប៉ាក់​សេ​និង​ខេត្តស្ទឹងត្រែង​។​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ដែលនាំឱ្យ​ទឹកជំនន់​ទន្លេមេគង្គ​ស្រក​ចុះ​កាន់តែ​យឺត​ឬ​អាច​ឡើងដល់​កម្រិត​អតិបរិមា​កន្លងទៅ​ឬក៏​លើស​ផង​ដោយហេតុ​ដូច្នេះ​បានជា​រាជរដ្ឋាភិបាល​សម្រេច​ចេញ​សារាចរ​បន្ថែម​ស្តីពី​ការបន្ត​ត្រៀម​វិធានការ​ទប់ទល់​គ្រោះទឹកជំនន់ ។

​ស្ថានភាព​ភ្លៀង​កើតចេញ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប វា​ខុសពី ព្យុះ​ដែល​ភ្លៀង​ខ្លាំង​តែមួយ​ប្រាវ​អស់ ឯ​ភ្លៀង​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​ធ្លាក់​មិន​គំហុក​ទេ​តែ​វា​មាន​វិសាលភាព​ធំធេង​និង​រយៈពេល​យូរហើយ​ចុងក្រោយ​ប្រមូល​ចូល​ទន្លេ​ទាំងអស់​ជាពិសេស​ទន្លេ​ទាំងបី​(​សេកុង​សេសា​ន​និង​ស្រែ​ពក​)​ដែល មាន​ឥទ្ធិពល​ដល់​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​ឆាប់​បំផុត​។​

​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​បានចេញ​សារាចរ​ណែនាំ​បន្ថែម​ស្តីពី​វិធាន​ការត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​ថ្មី​ទៀត​ដោយ​នៅក្នុង​សារា​ណែនាំ​បានសរសេរថា​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងមកហើយ​ដែល​ជំនន់​ទន្លេមេគង្គ​បាន​បង្ក​ឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​នៅ​បណ្តា​ខេត្ត ស្ថិតនៅតាម ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ។​

​នៅក្នុង​សារាចរ​ណែនាំ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ថ្ងៃទី​១០​ខែកញ្ញា​បាន​បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា បើ ទោះបីជា​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ ។ប៉ុន្តែ ការ​ស្រក​ចុះ​នេះ​មា​នស​ភាពយឺត​ជាក់ស្តែង​ខេត្តស្ទឹងត្រែង​ដែល​ចាប់តាំងពី​ពេល​ស្រក​ចុះ​នៅ​យប់​ថ្ងៃទី​៦​មកដល់ ព្រឹក ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ ២០១៩ មាន​រយៈពេល​៤​ថ្ងៃ​កន្លះ​ស្មើនឹង​១០៨​ម៉ោង ទឹក ស្រក ចុះ​បានត្រឹមតែ​០.៦០​ម៉ែត្រ​ប៉ុណ្ណោះ​។​ការ​ស្រក​ចុះ​យឺត​នេះ​គឺ​ដោយសារ​បរិមាណ​ទឹក​ដែល​កើតឡើង​ដោយសារ​ជំនន់​នាពេល​កន្លងមក​មានប​រិ​មាណទឹក​ដ៏​ច្រើន​លើសលប់​ទន្ទឹមនឹង​ភ្លៀង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់ ទន្លេមេគង្គ​បន្ថែមទៀត ។​

​សារាចរ​ដែល​បាន​សរសេរ​យោងតាម​កា​រ​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩​តទៅ នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)​ថ្មី​មួយ​កើតឡើង​។​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​នឹង​រំកិល​ខ្លួន​ចុះមក​ក្រោម​(​ចន្លោះ​ស្ទឹងត្រែង​-​ប៉ាក់​សេ )​។​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ជម្រុញ​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ដែល​ធ្វើឱ្យ​ជំនន់​ឆ្នាំ​២០១៩​នេះ​ចាត់ទុក​ចំណាត់ថ្នាក់ ជា​ជំ ន​ន់ ធំ​។​

​យោង​លើ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នាពេល​បច្ចុប្បន្ន​និង​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករណ៍​និង​បញ្ជាក់ជូន​ខាងលើ​រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ស្មារតី ប្រុងប្រយ័ត្ន​និង​វិធានការ​ចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ដែល អាច នឹង​កើនឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ ការ លំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​ថា ទឹកទន្លេ មេគង្គ​នៅក្នុង​ប្រទេស​ឡាវ ស្រក​ចុះ​ច្រើន​ហើយ តែ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ គឺ​ពិតជា​ស្រក​យឺត​ណាស់​តែ​ចាប់​ថ្ងៃទី​១៣​ខែកញ្ញា​អាច​ស្រក​លឿន​បន្តិច បន្ទាប់ពី ទឹក​ចាប់ផ្តើម​ហូរ​ពី​តាម​ព្រែក​ចូល​ទន្លេ​វិញ​។​

​តាម​ព្រឹត្តិបត្រ​ព៍ត​មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ ២០ ១៩ បាន បង្ហាញឱ្យឃើញថា នៅ ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់​១០.៨៥ ម៉ែត្រ ទាប​ជាង​ថ្ងៃ ទី ១១​ខែកញ្ញា​០.២២ ម៉ែត្រ (​ប្រុង ប្រយ័ត្ន នៅ​កម្ពស់​១០.៧០​ម៉ែត្រ​)​។

នៅ ខេត្តក្រចេះ ទឹក មាន កម្ពស់ ២២. ៤៤ ម៉ែត្រ ទាប​ជាង ថ្ងៃទី​១១​ខែកញ្ញា​០.១៨​ម៉ែត្រ (​ត្រូវ ប្រុងប្រយ័ត្ន នៅ​កម្ពស់​២២.០០ ម៉ែត្រ​)​។ នៅ​ខេត្ត កំពង់ចាម​ទឹក មាន​កម្ពស់​១៥.៧០​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១១​ខែកញ្ញា ០.២៩ ម៉ែត្រ ។

​នៅ​រាជធានី​ភ្នំពេញ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៩.៤៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១១​ខែកញ្ញា​០.០២​ម៉ែត្រ​(​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​កម្ពស់​១០.៥០​ម៉ែត្រ​)​និង​នៅ​បឹង​ទន្លេសាប​ក្រគរ​កំពង់​លួង​ទឹក​មាន​កម្ពស់​៤.៤៣​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១១​ខែកញ្ញា​០.០៩​ម៉ែត្រ​។​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​កោះ​ខែល​ទឹក​មាន​កម្ពស់​៧.៦៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៨​ខែកញ្ញា​០.០១​ម៉ែត្រ​(​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​កម្ពស់​៧.៤០​ម៉ែត្រ​)​។​ទិដ្ឋភាព​ជំនន់​ទឹក​ទ​ន្ល​មេគង្គ​នៅក្នុង​ខេត្ត (​ធនធានទឹក​)៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ