រញ្ជួយ​ដី​ធ្វើឱ្យ​មនុស្ស​ភ័យ​ស្លន់ស្លោរ​រត់ចេញ​ពី​អគារ​នៅ​ហ្វីលីពីន​

1149
ចែករម្លែក

​រញ្ជួយ​ដី​ខ្លាំង​ល្មម​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា​បាន​ធ្វើអោយរញ្ជួយ​ញ័រ​តំបន់​ជាច្រើន​នៅ​ប្រទេស​ហ្វីលីពីន​ភាគ​ខាងជើង រួម​ទាំង​ទីក្រុង​ម៉ានីល ជា​ទី​ដែល​បុគ្គលិក​ការិយាល័យ​​ជាច្រើន បាន​ស្ទុះ​រត់​ចេញ​ប្រសេចប្រសាច​ពី​អគា​រហើយ​សេវាកម្ម​រថភ្លើង​ត្រូវបាន​ផ្អាក​ដំណើរ​។​

​មិន​មាន​របាយការណ៍​ជា​បន្ទាន់​អំពី​ការរង​របួស​ឬ​ការខូចខាត​ទេ​។​

​វិទ្យាស្ថាន​សិស្សា​និង​ស្រាវជ្រាវ​បំផ្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​ហ្វីលីពីន​បាន​និយាយ​ថា​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​រញ្ជួយ​៥,៣ រិ​ច្ឆ​ទ័រហើយ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤០ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​​នៃ​ទីក្រុង​Burdeos នៅ​ខេត្ត Quezon ។​

​បុគ្គលិក​ការិយាល័យ​ច្រើន​នាក់​បាន​រត់ចេញ​ពី​អាគារ​និង​ភ្ញៀវ​បាន​រត់​ចេញពី​សណ្ឋាគារ​នៅ​ទីក្រុង​ម៉ានីល​ហើយ​អ្នកដើរ​ផ្សារ​ជា​ច្រើន​នៅ​ផ្សារ​ទំនើប​បាន​ភ័យ​ស្លន់ស្លោរ​នៅពេល​ដី​​រញ្ជួយ​។​សេវាកម្ម​រថភ្លើង​ត្រូវបាន​បញ្ឈប់​ជា​បណ្តោះ អាសន្ន ហើយ​សាលារៀន​ជាច្រើន​ត្រូវបាន​ផ្អាក​៕​ដោយ​៖​សុខា​/sn