​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ចំនួន​២​ដឹក​អ្នកដំណើរ​ពេលយប់​ឆ្លៀតឱកាស​ដឹកឈើ​

1333
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​រថយន្តក្រុង​នៃ​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​លេខ​សម្គាល់​៨៣​មួយគ្រឿង ដែល​តែងតែ​បម្រើសេវា​កម្ម​ដឹក​អ្នកដំណើរ​ភ្នំពេញ​ទៅមក​ស្ទឹងត្រែង​ពេលយប់​បាន​អស់​ល័​ក្ខ​គ្រា​ដែល​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឆែក​រកឃើញ​សុទ្ធតែ​ឈើ​កែច្នៃ​។​ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​ស៊ីណា​បូព៌ា​ក៏ត្រូវ​សមត្ថកិច្ច​រកឃើញ​ក្នុងការ​ដឹកឈើ​នេះដែរ​។​

​ប្រតិ​ប​ត្ត​ការ​ធ្វើឡើង​នៅ​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​២០១៩​ចំ​ថ្ងៃ​កាន់បិណ្ឌ​ទី​១​តែម្តង​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ីណា​បូព៌ា​ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3c9534​ដឹក​ទ្វារ​និង​គ្រោងទ្វារ​មួយចំនួន​ពុំទាន់​បាន​រាប់​។​ចំណែកឯ​រថយន្តក្រុង​របស់​វិ​រៈ​ប៊ុន​ថាំ​លេខ​សម្គាល់​(៨៣)​ពាក់​ស្លាក​លេខ​3D8215​ដឹក​ទ្វារ​និង​គ្រោង​ដូចគ្នា​ពុំទាន់​រាប់​ដឹង​ចំនួន​។​

​រថយន្ត​ទាំងពីរ​គ្រឿង​ក្រោយ​រកឃើញ​ដឹក​ជ​ញ្ជួ​ន​ឈើ​កែច្នៃ​ពាក់កណ្តាល​សម្រេច​ដោយ​ខុសច្បាប់​ត្រូវ​ប​ញ្ជួ​ន​ទៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដើម្បី​បន្ត​នីតិវិធី​។​ស្រុក​កែវ​សីមា​ដែលជា​ស្រុក​មួយ​តែងមាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ជារឿយៗ​ក្រោមរូបភាព​ផ្សេងៗ​នោះ​បច្ចុប្បន្នកំពុង​បង្កើន​សមត្ថភាព​កា​ងារ​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​ពី​អភិបាលស្រុក​ដោយផ្ទាល់​។​

​លទ្ធផល​បង្ក្រាប​មិន​លើកលែង​សូម្បីតែ​ឈើ​កែច្នៃ​ពាក់កណ្តាល​សម្រេច​នោះឡើយ​។​ចំពោះ​ចរាចរណ៍​ឈើ​ធំៗ​គឺ​គ្មាន​កើតឡើង​ទៀត​ទេ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ