​ប៉ូលិស​ចាប់បាន​ម្នាក់​រត់គេច​បាត់​២​នាក់​ករណី​គាស់​បន្ទប់​ជួល​លួច​សម្ភារៈ​

1664
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ឃាត់ខ្លួន​។​ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់​ក្រោយពី​នាំគ្នា​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​គ្រា​ម្ចាស់​មិន​នៅ​។​ការឃាត់ខ្លួន​ស្ថិតនៅ​ភូមិ​ចម្ការឪឡឹក​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ ។​

ជនសង្ស័យ​ចាប់ខ្លួនបាន​ម្នាក់ ឈ្មោះ ហយ ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​សង្កាត់​កើតហេតុ​។​តាម​លោក​ភា​ប្រុស​នាយប៉ុស្ដិ៍​កា​កាប​ទី​២​បានឱ្យដឹងថា​មុន​កើតហេតុ​ម្ចាស់​បន្ទប់​ជួល​រវល់​ទៅធ្វើ​ការងារ​បាត់​។​ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​គ្នា​៣​នាក់​ជនសង្ស័យ​ម្នាក់នេះ​បានគាស់​ទ្វារ​ចូល​ឯ​បក្ខពួក​២​នាក់​ទៀត​ចាំមើល​ផ្លូវ​។​

​គាប់​ជួន​ត្រូវបាន​ស្ត្រី​ម្នាក់​មក​ទាន់​ស្រែក​ឆោឡោ​ធ្វើឱ្យ​ជនសង្ស័យ​ផ្អើល​នាំគ្នា​រត់​មាន​២​នាក់​នៅ​ខាងក្រៅ​រត់លឿន​ជាងគេ​គេចខ្លួនបាត់​។​សល់​ម្នាក់​ត្រូវ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​កា​កាប​ទី​២​មក​ទាន់​ដេញ​ចាប់ខ្លួនបាន ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម