​តើ​អ្នក​គួរ​វាស់​សម្ពាធ​ឈាម​ញឹកញាប់​ប៉ុណ្ណា​?

707
ចែករម្លែក

ទិដ្ឋភាព​មួយ​ដែល​គ្រោះថ្នាក់​បំផុត​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម គឺថា​អ្នក​មិនអាច​ដឹងថា អ្នក​កំពុងមាន​វា​។ ជាការ​ពិត ជិត​១/៣​នៃ​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិនដឹងថា​ខ្លួនឯង​កើត​ជំងឺ​នេះឡើយ​។​

​យ៉ាងណាមិញ អ្នក​គួរ​មាន​ទម្លាប់​ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​ជួយ​ឲ្យ​អ្នក​បានដឹង​អំពី​ការ​ប្រឈម​របស់​អ្នក​។​

​បើ​សម្ពាធ​ឈាម​របស់​អ្នក​ធម្មតា (​តិចជាង 120/80) អ្នក​គួរតែ​វាស់​យ៉ាងហោចណាស់​រៀងរាល់ឆ្នាំ ឬ​ញឹកញាប់​ជាង​នេះ ទៅតាម​ការសុំ​របស់​វេជ្ជបណ្ឌិត​របស់​អ្នក​។​

​ប្រសិនបើ​សម្ពាធ​ឈាម​របស់​អ្នក​ខ្ពស់ជាង​ធម្មតា (120-139/80-89) អ្នក​គួរតែ​វាស់​យ៉ាងហោចណាស់​រៀងរាល់ខែ ឬ​ញឹកញាប់​ជាង​នេះ​ទៅតាម​ការសុំ​របស់​វេជ្ជបណ្ឌិត​របស់​អ្នក​។​

​បើ​សម្ពាធ​ឈាម​របស់​អ្នក 140/90 ឬ​ខ្ពស់ជាង​នេះ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ពីព្រោះ​សម្ពាធ​ឈាម​ខ្ពស់ គឺ​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​គ្រូពេទ្យ​៕ ដោយៈ health.com.kh