កូរ៉េខាងត្បូង​បញ្ជាក់​អំពី​ករណី​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ទី​២

417
ចែករម្លែក

​ក្រសួង​កសិកម្ម​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​ខែកញ្ញា​ថា​ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់​អំពី​ករណី​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ទី​២​របស់​ខ្លួន​នៅ​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​មួយ​នៅក្បែរ​ព្រំដែន​កូរ៉េខាងជើង គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្ទុះឡើង​វីរុស​នៃ​ជំងឺ​នេះ​ជា​លើកដំបូង​របស់​ប្រទេស​នេះ​។​

​ក្រសួង​កសិកម្ម​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​បាន​កើត​ឡើង​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ទីក្រុង​Yeoncheon ភាគ​ពាយព្យ​​នៃ​ទីក្រុង​សេ​អ៊ូ​ល​។​

​ការផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​ខាងត្បូង​នេះ​កើត​ឡើង​មិន​ដល់​៤​ខែ បន្ទាប់​ពី​ប្រទេស​កូរ៉េខាងជើង​ដែលជា​ប្រទេស​ជិតខាង​របស់​ខ្លួន បាន​រាយការណ៍​ថា​មាន​​ពី​ករណី​ដំបូង​នៃ​ជំងឺ​នេះ កាលពី​ចុងខែ​ឧសភា​៕​ដោយ​៖​សុខា​/sn

​​រថយន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ នៅ​ទីក្រុង​Paju​ប្រទេស​កូរ៉េខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម