ឆ្នេរ​ខ្សាច់​សមុទ្រ​ខេត្ត​ព្រះសីហនុ កំពុង​រង​នូវផលប៉ះពាល់​ផ្នែក​អនាម័យ​ បរិស្ថាន ដោយសារ​ជំនន់​ទឹកភ្លៀង

870
ចែករម្លែក

ដោ​យ:វ​ណ្ណ:​ព្រះសីហនុ​: ជំនន់​ទឹកភ្លៀង​បាន​នាំយក​កាកសំណល់រឹង​រាវ​គ្រប់បែបយ៉ាងចូលក្នុង​សមុទ្រ ធ្វើ​ឲ្យ​តំបន់ឆ្នេរ​ខ្សាច់​មួយចំនួន​រង​ការប៉ះពាល់​អនាម័យ ​​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ​នៅថ្ងៃទី១៨​ខែកញ្ញា​ឆ្នាំ​២០១៩ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ប្រមូល និង​សម្អាត​កាកសំណល់​ផ្សេងៗ​និង​សំរាម​នៅ​តំបន់ឆ្នេរ​ខ្សាច់​ចុង​ឆ្នេរ​អូរ​ឈើទាល ម្តុំ​ខាងមុខ​អ​តី​ត​ព្រះរាជដំណាក់ ក្នុងភូមិ​៥ ​សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។

​កាកសំណល់​និង​សំរាម​ដែល​កក​នៅលើ​ឆ្នេរ​នេះ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ថ្លែងថា កើតឡើងបន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នាច្រើន​ថ្ងៃ ក៏មានសំរាម​ជាច្រើន​បាន​ហូរ​តាម​ទឹកអូរ ប្រឡាយ ចេញពី​ក្នុង​ក្រុង​ធ្លាក់ចូល​សមុទ្រយ៉ាងដំណំ​។​

​លោក​ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នេះ​ជា​ភារកិច្ច​យើងទាំងអស់គ្នា ដើម្បី​បោសសម្អាត​ឆ្នេរ​ខ្សាច់​សមុទ្រ​របស់​យើងឲ្យ​បាន​ស្អាត​ល្អជា​ប្រចាំ ​ទោះបី​ពេលនេះឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​កំពុង​ជួប​នូវ​ព្យុះភ្លៀង​យ៉ាងណាក្តី លោក​អភិបាលរង​ខេត្ត​រូបនេះ​ក៏​សូម​អំពាវនាវ ដល់​បងប្អូន ពលរដ្ឋ មេត្តា​ចូលរួម​ថែរក្សាអនាម​យ័​បរិស្ថាន​តំបន់ឆ្នេរ​ខ្សាច់​សមុទ្រ​ខេត្ត​ព្រះសីហនុ​ទាំងអស់គ្នា ៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម