ខុន​ដូរ សែន​ជ័យ ស្ថិតក្នុង​បុរី ឃិត ឈឿន ចាប់ផ្តើម​ដំណើរ​ការបើក​លក់ ជា​ផ្លូវការ​ហើយ​

611
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: “​ខុន​ដូរ សែន​ជ័យ​” ចាប់ផ្តើម​ដំណើរ​ការបើក​លក់ ជា​ផ្លូវការ​ហើយ គឺជា​ខុន​ដូរ ស្នាដៃ​កូន​ខ្មែរ​ពិតៗ រួមជាមួយ​និង​ការ​រចនា យ៉ាង​ល្អ​ប្រណិត ប្រកបដោយ​ផាសុខភាព ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បុរី ឃិត ឈឿន ជិត​ផ្សារ​ខេ​ស៊ី នា​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទល់មុខ​ខុន​ដូរ​ចិន​។​

​ទាំង​ទីតាំង ទាំង​គុណភាព​នៃ​សំណង់ ទាំង​ទំហំ​ធំ​ទូលាយ ជាមួយ​តំលៃ​សមរម្យ “​ខុន​ដូរ សែន​ជ័យ​” ជា​ជម្រើស​ដ៏​ល្អ ក្នុងការ​រស់នៅ​បែប​ស៊ីវីល័យ ជា​ក្តី​សុខ សុភមង្គល​ដល់​ក្រុមគ្រួសារ​លោកអ្នក​។

“​ខុន​ដូរ សែន​ជ័យ​” រចនា​ឡើង ជាមួយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​ផ្តល់ជូន​ជាមួយ​តម្រូវ​ការរស់នៅ ប្រកបដោយ​ទំនុកចិត្ត ដល់​អតិថិជន ដោយមាន​បន្ទប់​ស្អាត ល្អ​ប្រណិត​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ឃិត ឈឿន ដែលជា​ម្ចាស់ “​ខុន​ដូរ សែន​ជ័យ​” ជា​អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ និង​ជា​ម្ចាស់​នៃ​ផ្សារ ខេ​ស៊ី ដែល​ផ្សារ​ខេ​ស៊ី នេះ មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​) បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ផ្សារ​ខេ​ស៊ី មាន​លក្ខណៈ​ជា​ផ្សារ​ភូមិ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ តែ​ត្រូវ​បានរៀបចំ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល ទាំង​សណ្តាប់ធ្នាប់ និង​អនាម័យ ដើម្បី​ធានា បាន​នូវ​សុខុមាលភាព​ជូន​អតិថិជន​។ ផ្សារ​មាន​ផ្នែក​ទំនិញ ដែលមាន​តូប​លក់ទំនិញ​គ្រប់​ប្រភេទ​សរុប​ចំនួន ២៦៣​តូប និង​មាន​បណ្ណាគារ ហើយ​មាន​ចំណត​ក្រោម​ដី និង​ចំណត​មុខ​ផ្សារ​មាន​បរិវេន​ធំ​ទូលាយ​។ ចំពោះ​ផ្នែក​សេវាកម្ម​មាន សួន​កម្សាន្ត​សម្រាប់​កុមារ បន្ទប់​ស្ទី​ម សូ​ណា ស្ប៉ា ក្លឹប​ហាត់ប្រាណ យ៉ូ​ហ្គា ស្នុ​ក​ឃ័​រ ក្លឹប​វាយ​ប៉េង​ប៉ុង​អាង​ហែល​ទឹក និង​គម្រោង​ស្កា​យ​បារ និង​អាហារ​ដ្ឋា​ន​ផ្សេងៗ​។ ផ្សារ​យើង​មាន​ចក្ខុវិស័យ​ចូលរួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ជា​អ្នកផ្តល់​សេវាកម្ម​កីឡា សុខភាព និង​ជា កន្លែង​កម្សាន្ត​លំហែកាយ ស្របតាម​បី​ចំណុច គឺ គុណភាព សេវា​ល្អ តម្លៃ​សមរម្យ ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់ សម្រាប់​អតិថិជន​។​

​នៅក្នុង​ផ្សារ​ខេ​ស៊ី មាន​តូប​សម្រាប់​លក់ដូរ តាមបែប​ផ្សារ​ភូមិ មាន​អាង​ហែល​ទឹក សម្រាប់​កូនក្មេង​និង​មនុស្ស​ធំ ក្លឹប​ហាត់ប្រាណ ប៉េង​ប៉ុង ស្នូកឃ័រ កន្លែង​សម្រាប់​ក្មេង​លេង បន្ទប់​ស្ទី​ម សូ​ណា ប្រុស​ស្រី​ដាច់ដោយឡែក​ពីគ្នា និង​មាន​បន្ទប់​សម្រាប់​ជួល​ធ្វើ​ការិយាល័យ សាលប្រជុំ តាម​តម្រូវការ​។​

​ក្រៅពី​គម្រោង​ផ្ទះល្វែង និង​ផ្សារ ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី ក៏មាន​ខុន​ដូ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ឡា​ម័​រ​ខុន​ដូ L’AMOUR CONDO​។ ចំណែក​ទីតាំង គំរោង​ដី​ពុះ​ឡូ​តិ៍ ស្ថិតនៅ​ភូមិ​រំលង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ជាទី​តាំង​ដី​ល្អ​ជាប់​ផ្លូវជាតិ​លេខ​៤​។

​ដោយឡែក​ផ្ទៃដី​ជាង​១​រយ​ហិកតា បើក​គំរោង​កសិកម្ម​ធ្វើ​ចំការ ល្មើរ មៀន ដំណាំ​ចំរុះ​ច្រើន​មុខ​ទៀត ។ មិនតែប៉ុណ្ណោះ​នៅមាន​ក្រោលគោ ប្រភេទ​គោ​ពូជ និង​គោ​យក​គោ​សាច់ និង​មាន​រី​ស៊​ត KC Farm & Resort ជា​តំបន់​ទេសចរណ៍​ដែលមាន​ចំងាយ​ប្រ​ហែ​ជា​៤០​គីឡូម៉ែត្រ​ចេញពី​រមណី​ដ្ឋា​ន​វត្តភ្នំ តាមផ្លូវ​លេខ​៤១ ដីចំការ​និង​រី​សត​បរសេដ្ឋ ស្ថិតនៅ​ភូមិ ត្រពាំង​ធ្លក ឃុំ​ស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ព័ត៌មាន​ផ្សេងៗ​ទៀត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត ! សូម​អរគុណ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម