​សម្ពោធ​ស្តង់​បន្លែ​សុវត្ថិភាព​ក្នុងការ​លើកកម្ពស់​សុខ​ភាព​អ្នក​ទទួលទាន​ទូទៅ​

300
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ទីតាំង​ផ្សារ​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​បានរៀបចំ​ពី​ធី​បើក​សម្ភោ​ធ​ស្ដង់​លក់​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​ដែល​គាំទ្រ​ដោយ​គម្រោង​ឈេ​ន​។​ពី​ធី​បើក​សម្ភោ​ធ​ស្ដង់​លក់​បន្លែ​នេះ​ក្រោម​អធិបតីភាព​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​និង​សហការី​។​ជាមួយ​លោក​លឹម​សុ​គុណ​ដា​រុន​អនុប្រធាន​គម្រោង​ឈេ​ន​និង​ក្រុមការងារ​គម្រោង​ឈេ​ន​,​មន្ទីរ​,​អង្គការ​ដៃគូ​ក្នុង​ខេត្តព្រះវិហារ ។​

​លោក​ពឹង​ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា នេះ​ជា​ស្តង់​ទី​២​ហើយ ដែល​ត្រូវ​សម្ពោធ​ដាក់​ដំណើរការ​។​លោក​បន្តថា​ស្តង់​បន្លែ​សុវត្ថិភាព​នេះ​ដាក់​សម្ពោធ​ឡើង​ក្នុង​គោលបំណង​បង្កើន​បរិមាណ​លក់​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​ជួយ​ដល់​អាជីវករ​ក្នុងស្រុក​។​ដើម្បី​ពង្រីក​អាជីវកម្ម​លក់​បន្លែ​កែលម្អ​ការផ្ដល់​សេវាកម្ម​ឬ​ព័ត៌មាន​ទីផ្សារ​របស់​អា​ជីវ​ករ ទៅដល់​ក្រុម​កសិករ​និង​ពង្រឹង​ទំនាក់ ទំនង​អាជីវកម្ម​រវាង​ក្រុម​កសិករ និង​អាជីវករ​លក់​បន្លែ​ក្នុងស្រុក ។​

​សូម​រំលឹក​ផងដែរ​ថា​ក្នុង​ក្រុង​ព្រះវិហារ​ស្តង់​ទី​១​បានដាក់​ដំណើរ​រួចមកហើយ​ក្រោម​ការគាំទ្រ​គម្រោង​ដោយ​អង្ក​ការ​ការី​តាស់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ