ហេតុអ្វី​បានជា​វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព “Fortune Magazine”​ត្រូវ​រៀបចំ នៅ​ខេត្ត​យូ​ន​ណាន​?

404
ចែករម្លែក

កាលពី​ថ្ងៃទី ៤ ដល់ទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព “Fortune Magazine”​ប្រចាំឆ្នាំ ២០១៩ បានរៀបចំ​នៅ​ក្រុង​យូ​ស៊ី​នៃ​ខេត្ត​យូ​ន​ណាន ក្រោម​ប្រធានបទ​“​អភិវឌ្ឍន៍​ដោយ​បៃតង ចែករំលែក​គ្នា​អំពី​អនាគត​” ។​

​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ពិគ្រោះ​ពិភាក្សាគ្នា​អំពី​ថាមពលបៃតង ការច្នៃប្រឌិត​ផ្នែក​កសិកម្ម ជីវចម្រុះ​និង​ការអភិវឌ្ឍន៍​ដោយ​បៃតង និង​ការរៀបចំ​សំរាម ជាដើម ហើយ​បានទទួល​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ។​

“Fortune Magazine”​ជា​ទស្សនា​វ​ដ្តី​ល្បីឈ្មោះ​ជាងគេ​មួយ​លើ​ពិភពលោក ។ ហេតុអ្វី បានជា​“Fortune Magazine”​រៀបចំ​វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ខេត្ត យូ​ន​ណាន ? លោក មូ យូយ​ឡាន នាយក​ប្រតិបត្តិ​នៃ​“Fortune Magazine”​បាន​គូស បញ្ជាក់ថា ខេត្ត​យូ​ន​ណាន​មាន​អេកូ​-​បរិស្ថាន​យ៉ាង​ល្អប្រសើរ ហើយ​សម្បូរ​ទៅដោយ ធនធានធម្មជាតិ និង​មាន​ឧត្តមភាព​លើ​វិស័យ​ទីតាំង​ភូមិសាស្ត្រ ។ ខេត្ត​យូ​ន​ណាន ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ពិភពលោក ។ ប៉ុន្មាន​ឆ្នាំ​មកនេះ ខេត្ត​យូ​ន​ណាន​បានផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​ដោយ​ចីរភាព ហើយ​បានទទួល លទ្ធផល​ជាក់ស្តែង​ច្រើន​គួរឱ្យកត់សម្គាល់ ។ ដូច្នេះ​វេទិកា​ស្តីពី​ការអភិវឌ្ឍន៍​ដោយ ចីរភាព​“Fortune Magazine”​លើក​ទី ១ បាន​ត្រូវ​រៀបចំ​នៅ​ខេត្ត​យូ​ន​ណាន ។ ជាការ​ពិតណាស់​ថា ជម្រើស​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ ។ ក្នុងឱកាស​វេទិកា​នេះ អ្នកជំនាញ ការកំពូល​លើ​ពិភពលោក​បាន​ចូលរួម​ការផ្លាស់ប្តូរ​គ្នា​យ៉ាង​ស៊ីជម្រៅ ហើយ​បាន​ជំរុញ ឱ្យ​សាធារណជន​កាន់តែ​យកចិត្តទុកដាក់​ដល់​ការអភិវឌ្ឍន៍​ដោយ​ចីរភាព ។ ទន្ទឹមនឹង នេះដែរ​វេទិកា​នេះ​ក៏បាន​បង្ហាញឱ្យឃើញ​ពី​សក្តានុពល​នៃ​ខេត្ត​យូ​ន​ណាន​ក្នុងការ អភិវឌ្ឍន៍​ដោយ​ចីរភាព ។​

​តាម​ទិន្នន័យ​ពាក់ព័ន្ធ​បានឱ្យដឹងថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​ទៅនោះ ផលិតផល សរុប​នៅ​ខេត្ត​យូ​ន​ណាន​បានសម្រេច​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម ៨,៩% ។ ទន្ទឹមនឹង នេះ អត្រា​អាកាសធាតុ​ល្អ​នៃ​ក្រុង​សំខាន់ៗ​ក្នុង​ខេត្ត​យូ​ណាន​មាន​កម្រិត​លើសពី ៩៨% ការផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ស្អាត​មាន​ចំនួន​ជាង ៩០,៥%​ចំណែក​បរិមាណ នៃ​ការចំណាយ​ថាមពល​ធៀប​នឹង GDP បាន​ធ្លាក់ចុះ ២៣% ។ ជាពិសេស ខេត្ត​យូ​ន ណាន​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ថាមពល​ស្អាត និង​ការសម្អាត​ទឹក​កខ្វក់ ។ នៅ​ឆ្នាំក្រោយ​ស​ន្និ សីទ​លើក​ទី ១៥ នៃ​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ជីវចម្រុះ​នៃ អង្គការសហប្រជាជាតិ​នឹងត្រូវ​រៀបចំ​នៅ​ខេត្ត​យូ​ន​ណាន ។​

​លោក មូ យូយ​ឡាន បាន​បន្តទៀតថា តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន (​ខេត្ត​យូ​ន ណាន​) ដែល​ទើបត្រូវ​សម្ពោធ​ស្លាក​ជា​ផ្លូវការ​នោះ នឹង​អាច​ជំរុញ​បន្ថែមទៀត​នូវ​ការ អភិវឌ្ឍន៍​ដោយ​ចរី​ភាព​នៃ​ខេត្ត​យូ​ន​ណាន ។ ខេត្ត​យូ​ន​ណាន​ជា​ច្រក​ដ៏​សំខាន់​ដែល ប្រទេស​ចិន​បើកទូលាយ​ចំពោះ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ។ ខ្ញុំ​ជឿ ជាក់​ថា ការធ្វើ​ពាណិជ្ជកម្ម​ដោយមាន​ភាពងាយស្រួល​នឹង​អាច​ដើរតួនាទី​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ខេត្ត​យូ​ន​ណាន ៕ (​កាសែត​យូ​ន​ណាន ដេលី​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ