ទឹកដី​ឡូ​វ៉ា​ត្រូវបាន​រៀបចំឡើង​

1227
ចែករម្លែក

ទឹកដី​នៃ​រដ្ឋ​ឡូ​វ៉ា​បានរៀបចំ​ជា​ទឹកដី​មួយ​និង​រួមបញ្ចូល​ជា​ដី​របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​១៨៣៨​រហូតដល់​ថ្ងៃទី ២៨​ខែធ្នូ​ឆ្នាំ​១៨៤៦​នៅពេលដែល​ផ្នែក​ភាគ​អាគ្នេយ៍​នៃ​ទឹកដី​នេះ ត្រូវបាន​ប​ញ្ជូ​ល​ទៅក្នុង​សហព័ន្ធ​ជា​រដ្ឋ​ឡូ​វ៉ា​។ ផ្នែក​នៅសល់​នៃ​រដ្ឋ​ឡូ​វ៉ា​នេះ​មិនមាន​រដ្ឋាភិបាល​គ្រប់គ្រង​ទឹកដី នេះ​រហូតដល់​ដែនដី​រដ្ឋ​មី​នី​សូ​តា​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ០៣​ខែមីនា​ឆ្នាំ ១៨៤៩​។​

​ភាគច្រើន​នៃ​តំបន់​ដែលមាន​ក្នុង​ទឹកដី​នេះ​គឺជា​ផ្នែក​ដើម​មួយ​នៃ​រដ្ឋ ល្វី​សា​ណា ( Louisiana) ដែល​បាន​ទិញ​និង​ក៏​ជា​ផ្នែក​មួយ​នៃ​ដែនដី​មី​ស​សួ​រី​។​នៅពេលដែល​មី​ស​សួ​រី​បាន​ក្លាយជា​រដ្ឋ​មួយ​ក្នុង​ឆ្នាំ ១៨២១ តំបន់​នេះ រួមជាមួយ​តំបន់ ដា​កូតា​បាន​ក្លាយជា​ទឹកដី​ដែល​គ្មាន​ការគ្រប់គ្រង​។ តំបន់​នេះ​ត្រូវ បាន​បិទ​ចំពោះ​ការតាំង​លំនៅ​របស់​ជនជាតិ​ស្បែក​ស​រហូតដល់​ទសវត្ស​រ៍​ឆ្នាំ​១៨៣០ បន្ទាប់ពី​សង្គ្រាម ពណ៌​សំបុរ បានបញ្ចប់​។​

​វា​ត្រូវបាន​ភ្ជាប់​ទៅនឹង​ដែនដី​មី​ឈី​ហ្គែ​ន​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​១៨៣៤​នៅ​សម័យប្រជុំ​បន្ថែម​នៃ​សភា​នីតិកាល​ទី​ប្រាំ​នៃ​រដ្ឋ មី​ឈី​ហ្គែ​ន បានធ្វើ​ឡើង​ក្នុង​ខែកញ្ញា​ឆ្នាំ​១៨៣៤​ដែល​ស្រុក​ឡូ​វ៉ា​ត្រូវបាន​បែងចែក ជា​ពីរ​ខណ្ឌ​ហើយ​រៀបចំ​ជា​បន្ទាត់​មួយ​តាមរយៈ​ភាគ​ខាងលិច​ផ្នែក​ទាប​ចុង​បង្អស់​នៃ​កោះ​Rock Island​នៅក្នុង​ទន្លេ​មី​ស៊ី​ស៊ី​ពី​។​

​ព្រំដែន​ដើម​នៃ​ទឹកដី​នេះ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៨៣៨​រួមមាន​រដ្ឋ​មី​នី​សូ​តា​និង​ផ្នែក​ខ្លះ​នៃ​តំបន់​ដា​កូតា ដែល មាន​ផ្ទៃដី​ប្រមាណ​ជា​១៩៤.០០០​ម៉ា​យ​ការ៉េ (៥០០.០០០​គម​២)​។​

​ប​លីង​តុ​ន​ជា​រដ្ឋធានី​បណ្តោះអាសន្ន​មួយ​ទីក្រុង​ឡូ​វ៉ា​ត្រូវបាន​កំណត់​ជា​រដ្ឋធានី​ផ្លូវការ​នៃ​ទឹកដី​នេះ​នៅ​ឆ្នាំ ១៨៤១​។ នៅពេលដែល​រដ្ឋ ឡូ​វ៉ា​បាន​ក្លាយជា​រដ្ឋ​មួយ​នៅ​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​១៨៤៦​មិនមាន​បញ្ញត្តិ សម្រាប់​ការរៀបចំ ជា​ផ្លូវការ​នៃ​ទឹកដី​ដែល​នៅ​សេសសល់​នៅឡើយ​ទេ​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម